ក្រសួងកសិកម្ម អំពាវនាវពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ករណីឃើញសាច់សត្វបង្កកលក់ខុសច្បាប់

2023/10/19 10:10:46 pm        269

ភ្នំពេញ៖ ក្រោយឃើញបណ្តាញព័ត៌មានសង្គម អ្នកចិញ្ចឹកជ្រូកកម្ពុជា បង្ហោះសារពាក់ព័ន្ធ​ករណី​នាំចូលសាច់បង្កក ជាពិសេសសាច់ជ្រូកបង្កកខុសច្បាប់​មកពីក្រៅប្រទេស នៅពេលនេះ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវឲ្យពលរដ្ឋ​ និងអ្នកពាក់ព័ន្ធនានា សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ច ឲ្យចុះបង្រ្កាប ករណី​ឃើញការនាំចូល ចែកចាយលក់សាច់សត្វបង្កកខុសច្បាប់ ​នៅតាមទីផ្សារកម្ពុជា។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី១៩ខែតុលានេះថា ជាក់ស្តែងកម្ពុជា​យើងគឺបានប្រកាសមិនឲ្យនាំចូលសាច់​ជ្រូកបង្កក​និងសាច់សត្វបង្កកនានាទៀតតាំងពីយូរមកហើយ ​យកមកលក់តាមទីផ្សារនោះទេ ហើយបើពលរដ្ឋ និងភាគីពាក់ព័ន្ធណាបានឃើញ​មានការនាំចូលចែកចាយលក់សាច់ជ្រូកបង្កក សាច់សត្វបង្កក​ខុសច្បាប់ គឺសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ​និងក្រុមសមត្ថកិច្ចដែល​នៅជិតខ្លួន ដើម្បី​ឲ្យចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។

បើតាមឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ បានបញ្ជាក់បន្ថែមថា ​ជាក់ស្តែងការងារបច្ចុប្បន្ន ​មន្ត្រីអនុវត្តច្បាប់ របស់ក្រសួងកសិកម្ម ​តែងតែធ្វើកិច្ចសហការជាមួយមន្ត្រីការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ ហៅកាត់ថា កបប និងមន្ត្រីអនុវត្តច្បាប់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ បង្ក្រាប ការនាំចូល និងការចែកចាយលក់សាច់ជ្រូកបង្កក និងសាច់សត្វបង្កក​ខុសច្បាប់នានាទៀត នៅតាមទីផ្សាររៀងរាល់ថ្ងៃ ​ខណៈការងារនេះ ក្រសួងកសិកម្ម តែម្នាក់ឯង មិនអាចទប់ស្កាត់អស់នោះទេ។

ឯកឧត្តម បានឲ្យដឹងដែរថា ​បច្ចុប្បន្នកម្ពុជា មានតម្រូវការនាំចូលសាច់ជ្រូក សាច់សត្វស្រស់ពី​ក្រៅប្រទេសមានចំនួនតិចតួចបំផុត ​ដើម្បីបង្គ្រប់ទីផ្សារក្នុងស្រុក ​ខណៈសាច់សត្វក្នុងស្រុក គឺយើង​មានលទ្ធផលផលិតផ្គត់ផ្គង់​បានគ្រប់គ្រាន់ ហើយសម្រា​ប់សាច់ជ្រូកវិញគឺមិន​មានការនាំចូលតាំង​ពីចុងឆ្នាំ២០២១មកម្លេះ។

បើតាមមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត របស់ក្រសួងកសិកម្ម បានថ្លែងថា ការចុះបង្ក្រាបសាច់ជ្រូក​បង្កក​ខុសច្បាប់គឺចុះធ្វើរៀងរាល់ថ្ងៃ ​តែទោះយ៉ាងណា ក៏ស្នើសុំមន្ត្រីប្រចាំការនៅតាច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ​សូមពង្រឹងការទប់ស្កាត់​ បង្ក្រាបកុំឲ្យមានការនាំចូល ហើយក៏ត្រូវពិនិត្យគុណភាព​សាច់បង្កកនោះឲ្យបានត្រឹមត្រូវ បើទោះសាច់បង្កក​នោះ​មាន​ការផ្តល់​ច្បាប់​អនុញ្ញាតនាំចូលតាម​សំណើរសុំរបស់ក្រុមហ៊ុនឯកជនក៏ដោយ៕ អត្ថបទ ស៊ុមសុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm