ស្ថានទូតអ៊ីស្រាអែល និងអាមេរិកនៅអាហ្សង់ទីន ត្រូវបានជម្លៀសខ្លួនមនុស្ស ក្រោយការគំរាមកំហែងដោយគ្រាប់បែក

2023/10/19 10:39:16 pm        45

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា កាលពីថ្ងៃពុធម្សិលមិញ ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតអ៊ីស្រាអែលនៅក្នុងប្រទេសអាហ្សង់ទីន ត្រូវបានជម្លៀសខ្លួនមនុស្ស បន្ទាប់ពីការគំរាមកំហែងដោយគ្រាប់បែក ដែលទទួលបានតាមរយៈអ៊ីម៉ែល រួមទាំងសារសរសេរថា “ជនជាតិជ្វីហ្វ ពួកយើងនឹងទៅសម្លាប់ពួកអ្នកឯងទាំងអស់គ្នា” ។

ក្រុមប្រឆាំងគ្រាប់បែក ត្រូវបានគេរាយការណ៍ថា បាននៅកន្លែងកើតហេតុ ហើយពួកគេបានចូលរួមការហៅទូរស័ព្ទ នៅស្ថានទូតសហរដ្ឋអាមេរិក ជាកន្លែងដែលការគំរាមកំហែងដោយគ្រាប់បែកលើកទី ២ ត្រូវបានធ្វើឡើងតាមអ៊ីម៉ែល ។ ឧទ្ធម្ភាគចក្រ បានល្បាតនៅតំបន់នោះ ហើយក្រុមមន្រ្តី បានបើកការស៊ើបអង្កេតដើម្បីកំណត់ប្រភពដើមនៃការគំរាមកំហែង ។

សារព័ត៌មាន La Nation រាយការណ៍ថា ក្រោយវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក ក្រុមអាជ្ញាធរ បានបិទប្រតិបត្តិការស៊ើបអង្កេតរបស់ពួកគេ នៅស្ថានទូតទាំង ២ ដោយសារវាគ្រាន់តែជាការគំរាមកំហែងមិនពិតប្រាកដប៉ុណ្ណោះ ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានវិលត្រឡប់មករកប្រតិបត្តិការធម្មតាវិញកាលពីរសៀលថ្ងៃពុធ ។

ការគំរាមកំហែងនេះដែរ បានកើតមាន ស្របពេលដែលសង្រ្គាមកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយនិងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយនឹងការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមជីវពលប៉ាឡេស្ទីន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm