សាកលវិទ្យាល័យចំនួន២ នៅសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ ៥០កន្លែង ដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2023/10/19 03:52:18 pm        139

ភ្នំពេញ ៖ រដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ហៅកាត់ថា សមាគម អ.ម.ត.) ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមសមាគម អ.ម.ត បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ហ៊ូចូវ (Huzhou University) និងសាកលវិទ្យាល័យ ជឺជាំង មហាសមុទ្រ (Zhejiang Ocean University) ក្នុងការផ្តល់អាហារូបករណ៍ចំនួន៥០កន្លែង ជូនដល់សមាគម។

លោកបណ្ឌិត ឡ ជានលីន (Lou Jianlin) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ៊ូចូវ បានយល់ថា នេះជាកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមពង្រឹង និងពង្រីកធនធានមនុស្សជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាស្ពានមេត្រីភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ។

ដោយឡែកលោកបណ្ឌិត ចាង ជិនជូន (Zhang Zhenzhu) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជឺជាំង មហាសមុទ្រ បានកោតសរសើរចំពោះគុណភាពនៃការសិក្សារបស់និស្សិតកម្ពុជា ដែលកាលពីឆ្នាំ២០២២ មាននិស្សិត អ.ម.ត ចំនួន២០រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ជឺជាំង មហាសមុទ្រ លើជំនាញគ្រប់គ្រងភស្តុភារកម្ម និងជំនាញសេដ្ឋកិច្ច ហើយសាកលវិទ្យាល័យ ជឺជាំង មហាសមុទ្រ នឹងបន្តការលើកទឹកចិត្តដល់និស្សិតកម្ពុជា មកសិក្សាក្រេបយកពុទ្ធិនិងបទពិសោធន៍នានា ពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។

ជាការឆ្លើយតបឯកឧត្តម ឡាវ វ៉ាន់ បានលើកទឹកចិត្តដល់សាកលវិទ្យាល័យទាំងពីរ ក្នុងការបន្ថែមបរិមាណចំនួនអាហារូបករណ៍ជូនដល់សិស្ស-និស្សិតកម្ពុជា និងបន្តផ្តល់ឱកាសកាន់តែច្រើនដល់និស្សិតកម្ពុជា មកទទួលនូវពុទ្ធិ និងបទពិសោធន៍នានាពីសាកលវិទ្យាល័យទាំងពីរ តាមរយៈសិក្ខាសាលា វេទិកាវិទ្យាសាស្រ្តចំហ ការសិក្សាស្រាវជ្រាវរួមគ្នា និងកម្មវិធីបោះជំរុំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាដើម។

នាឱកាសនោះឯកឧត្តម ឡាវ វ៉ាន់ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានទំនាក់ទំនងការបរទេសរបស់រដ្ឋបាលខេត្តជឺជាំង ដែលតែងបានផ្តល់នូវកិច្ចគាំទ្រនិងលើកទឹកចិត្ត ព្រមទាំងសម្របសម្រួលជូនដល់បណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តជឺជាំង បន្តកិច្ចសហការនិងរឹតចំណងកាន់តែរឹងមាំលើការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងបន្តវេនជាមួយក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណប្រជាមានិតចិននៃសមាគម អ.ម.ត.។

គួរបញ្ជាក់ផងដែរថា គិតមកដល់ឆ្នាំ២០២៣នេះ មាននិស្សិតកម្ពុជាចំនួន ១៨៦នាក់ បានទទួលអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន និងបច្ចុប្បន្នបាននិងកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យចំនួន៦៣ ក្នុងប្រទេសចិនផងដែរ៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចាត់ទុកគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ជាការបំពានរដ្ឋធម្មនុញ្ញ
2025/02/13 05:58:50 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យប្រធានមូលនិធិ Mine-Ex, នាយកប្រតិបត្តិមជ្ឈមណ្ឌល Exceed Worldwide និងប្រធានអង្គការ ICRC ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​
2025/02/13 05:52:44 pm        1
ថវិកា៥លានដុល្លារអាមេរិកត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ
2025/02/13 05:49:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាច្រើននាក់រងរបួស ពេលរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់

2025/02/13 06:31:10 pm
​មន្ត្រីសន្តិសុខរុស្សី៖ ការជជែកតាមទូរសព្ទរបស់លោក Putin និងលោក Trump បង្ហាញថា «ឥទ្ធិពលរបស់អឺរ៉ុបអស់ហើយ»
2025/02/13 06:27:58 pm
​ក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចាត់ទុកគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ជាការបំពានរដ្ឋធម្មនុញ្ញ
2025/02/13 05:58:50 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យប្រធានមូលនិធិ Mine-Ex, នាយកប្រតិបត្តិមជ្ឈមណ្ឌល Exceed Worldwide និងប្រធានអង្គការ ICRC ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​
2025/02/13 05:52:44 pm
​ថវិកា៥លានដុល្លារអាមេរិកត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ
2025/02/13 05:49:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/12 02:02:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/09 06:41:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/11 09:18:51 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am