ក្រសួងស្ថានភាពគ្រាអាសន្នរបស់ទីក្រុងមូស្គូ បាននិយាយថា រុស្ស៊ី បានបញ្ជូនជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវបានដឹកជញ្ចូនពីប្រទេសអេហ្ស៊ីប។
ឧបនាយករដ្ឋមន្ត្រី លោក Ilya Denisov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះពិសេស បានចេញដំណើរពីអាកាសយានដ្ឋាន Ramenskoye ជិតទីក្រុងមូស្គូ ទៅកាន់ទីក្រុង El-Arish ប្រទេសអេហ្ស៊ីប។ ជំនួយមនុស្សធម៌រុស្ស៊ី នឹងត្រូវបានប្រគល់ទៅឲ្យអឌ្ឍចន្ទក្រហមប្រទេសអេហ្ស៊ីប ដែលនឹងត្រូវបញ្ចូនទៅកាន់តំបន់ហ្គាហ្សា។
លោក Denisov និយាយថា ជំនួយរួមមាន ស្រូវសាឡី ស្ក អង្ករ និងប៉ាស្តា។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃពុធ បានបង្ហាញកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាឲ្យជំនួយមនុស្សធម៌ដែលត្រូវការទាំងអស់សង្ឃឹមចូលទៅកាន់តំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្ស១លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ក្នុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
បន្ទាប់ពីកិច្ចពិភាក្សាទល់មុខគ្នា នៅក្នុងប្រទេសអ៊ីស្រាអែល និងផ្នែកការទូតតាមទូរស័ព្ទដ៏តានតឹងជាមួយប្រទេសអេហ្ស៊ីប លោក Biden បាននិយាយថាចំនួនកំណត់នៃរថយន្តដឹកជំនួយ នឹងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកឆ្លងកាត់តំបន់ Rafah ដែលបានបិទ ពីប្រទេសអេហ្ស៊ីបចូលទៅកាន់តំបន់ហ្គាហ្សា។