ភ្នំពេញ ៖ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១១៧.៩៩៥ នាក់។ នេះបើតាមសេចក្ដីប្រ កាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចេញផ្សាយឱ្យដឹងនៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រៅពីមានអ្នកបោះឆ្នោតដែលត្រូវលុបឈ្មោះចេញពីបញ្ជី ក៏មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២៦.០៨៧ នាក់ បានចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ២០២៣, មានអ្ន កស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ១៨.០៥០ នាក់ និងអ្នកផ្ទេរចូលក្នុងឃុំ/សង្កាត់ថ្មីមានចំនួន ៤៥.៤០៩ នាក់។
នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀតនៅក្នុងថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត។ លទ្ធផលទាំងនេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងកិច្ចប្រជុំរបស់ គ.ជ.ប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០ ២៣ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះឯកឧត្ដម ហ៊ែល សារ៉ាត់ មានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធថ្ងៃនេះ ដើម្បីធ្វើបច្ចុប្បន្នភាព និងជូនព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៩ ខែតុលា។ ឯកឧត្ដមបន្តថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់កន្ល ងមកនេះ បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ជំនន់ ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំសង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត(ក.ច.ប)ក្ដី ប៉ុន្តែមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។
ឯកឧត្ដមបន្ថែមថា គ.ជ.ប មានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និ ងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្នុងស្មារតីនេះឃើញថា មានការិយាល័យចុះឈ្មោះមួយចំនួនបានបង្កើនពេលវេលាចុះឈ្មោះនៅម៉ោងដែ លខ្លួនត្រូវទទួលទានអាហារថ្ងៃត្រង់ ហើយនៅក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌថ្មីៗកន្លងមកនេះ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅបើកដំណើរការ ដើម្បីរង់ចាំផ្តល់សេវាចុះឈ្មោះជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា លើកលែងតែថ្ងៃទី១៤ ខែតុលា ដែលក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបិទការិយាល័យ ដើម្បីប្រជុំត្រួតពិនិត្យការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះ គឺក្រុមចុះឈ្មោះបានព្យាយា មបង្ខិតទីតាំងការិយាល័យទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីពួកគាត់ងាយស្រួលមកចុះឈ្មោះ។ ដោយ៖ គង់ ឌិន





