អគាររងការបំផ្លិចបំផ្លាញរាបដល់ជើងមេឃនៅតំបន់ហ្គាហ្សា ខណៈដែលការវាយប្រហារតាមជើងគោកអ៊ីស្រាអែលជិតមកដល់

2023/10/20 02:08:05 am        57

អគាររងការបំផ្លិចបំផ្លាញរាបដល់ជើងមេឃនៅតំបន់ហ្គាហ្សា ត្រូវបានគេមើលឃើញចាប់ពីតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលភាពតានតឹងកំពុងឡើងកម្តៅខ្លាំង ហើយនិងការរំពឹងទុកពីការវាយប្រហារតាមជើងគោក កំពុងកើនឡើង ។

អ៊ីស្រាអែល បានកោះហៅទាហានបម្រុងច្រើនបំផុតចំនួន ៣៦ម៉ឺននាក់ ហើយនិងបានទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់បិទច្រកហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដោយបានសម្លាប់មនុស្សប្រហែល ១.៤០០នាក់ ក្នុងនោះភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ។

ស្ថានភាពសង្រ្គាមនៅតែប្រែប្រួលខ្លាំង ក្រោយការផ្ទុះនៅមន្ទីរពេទ្យ Al-Ahli al-Arabi ក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃអង្គារ ដែលក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា មនុស្ស ៤៧១នាក់ ត្រូវបានសម្លាប់ ហើយពួកគេបានដាក់ការស្តីបន្ទោសលើអ្វីដែលពួកគេហៅថាជាការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។

ខណៈពេលនោះដែរ រថក្រោះ និងទាហានអ៊ីស្រាអែល បានឈរជើងនៅតាមព្រំដែនជាមួយប្រទេសលីបង់នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ ខណៈផ្សែងខ្មៅហុយចេញពីអគ្គិភ័យនៅតាមព្រំដែនប្រទេសអ៊ីស្រាអែល ជាកន្លែងដែលរងការវាយប្រហារពីភាគីលីបង់ ។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានសន្យាថាធ្វើឲ្យរលាយសាបសូន្យក្រុមជីវពលហាម៉ាស់ ដើម្បីសងសឹកលើការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធមួយនេះលើទឹកដីអ៊ីស្រាអែល កាលពីរយៈពេល ១២ថ្ងៃមុន ពេលដែលពួកគេបាញ់សម្លាប់ឥតញញើតដៃលើបុរស ស្រ្តី និងកុមារ ហើយនិងបានចាប់ចំណាប់ថ្នូរទៅកាន់តំបន់ហ្គាហ្សា អំឡុងការវាយប្រហារដ៏អាក្រក់បំផុតមកលើជនស៊ីវិលនៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm