
ទីភ្នាក់ងារអវកាសចិន(CMSA)បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ យានអវកាសផ្ទុកមនុស្ស Shenzhou-17 និងរ៉ុក្កែតចម្លង Long March-2F របស់ចិន ត្រូវបានបញ្ជូនទៅកាន់ទីតាំងបាញ់បង្ហោះ នៅមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan ស្ថិតនៅក្នុងតំបន់ភាគពាយព្យប្រទេសចិន ។
យោងតាមការអះអាងរបស់ CMSA បានឲ្យដឹងថា ទីតាំង និងឧបករណ៍នៅកន្លែងបាញ់បង្ហោះ ស្ថិតក្នុងស្ថានភាពល្អប្រសើរ ។ ការងារបន្ទាប់ រួមទាំងការត្រួតពិនិត្យ និងការធ្វើតេស្តរួមគ្នា នឹងត្រូវធ្វើឡើងតាមការគ្រោងទុក ហើយរ៉ុក្កែតនឹងត្រូវបាញ់ចេញនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ។
សូមបញ្ជាក់ថា យានអវកាស Shenzhou-17 នឹងចូលចតលើទីអវកាស ជាមួយនឹងបណ្តាញទំនាក់ទំនងរបស់បន្ទប់យានស្នូលនៃស្ថានីយ៍អវកាសចិន បង្កើតបានការរួមបញ្ចូលនៃបន្ទប់យាន ៣ និងយានអវកាស ៣ ហើយវានឹងបន្តធ្វើការពិសោធន៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាស ៕