
ប្រភពសន្តិសុខពីរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រឿងចក្រ ដើម្បីជួសជុលផ្លូវ ត្រូវបានបញ្ជូនឆ្លងកាត់ព្រំដែន Rafah ពីប្រទេសអេហ្ស៊ីបចូលទៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ក្នុងការរៀបចំសម្រាប់ការចែកចាយជំនួយមួយចំនួន ដែលស្តុកទុកនៅឧបទ្វីបស៊ីណៃ (Sinai) របស់ប្រទេសអេហ្ស៊ីប។
ច្រក Rafah គឺជាច្រកឆ្លងកាត់តែមួយគត់ ដែលមិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល ប៉ុន្តែត្រូវបានបិទដំណើរការ ចាប់តាំងពីថ្ងៃដំបូងនៃជម្លោះនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រា អែលនៅលើទឹកដីប៉ាឡេស្ទីននៃព្រំដែននេះ។
សហរដ្ឋអាមេរិក និងអេហ្ស៊ីប បាននឹងកំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដើម្បីទទួលបានជំនួយដែលត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សា ហើយសេតវិមាន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនត្រូវបានយល់ព្រមឲ្យរថយន្តរហូតដល់ ២០គ្រឿង ដើម្បីឆ្លងកាត់ ដោយក្តីសង្ឃឹមថានឹងមានរថយន្តដឹកទំនិញបន្ថែមទៀត នៅពេលក្រោយ។
ភាគច្រើននៃអ្នកស្រុក ២,៣លាននាក់នៅតំបន់ហ្គាហ្សា ពឹងផ្អែកលើជំនួយ មុនពេលជម្លោះដែលចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា រថយន្តប្រហែល ១០០គ្រឿងជារៀងរាល់ថ្ងៃ កំពុងផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ ជុំវិញនោះ នេះបើយោងតាមអង្គការសហប្រជាជាតិ។