
នាយករដ្ឋមន្រ្ដីអង់គ្លេសលោករីស៊ី ស៊ូណាក់បានជួបជាមួយសមភាគីអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងក្រុងហ្សេរុយសាឡឹម បន្ទាប់ពីលោក បានផ្ដល់ឲ្យប្រធានាធិបតីអ៊ីស្រាអែលលោក អ៊ីហ្សាក់ ហើហ្សក់ (Isaac Herzog)នូវសាមគ្គីភាពជាមួយប្រទេសរបស់លោក។
លោកស៊ូណាក់ បានប្រាប់លោកហ្សក់ថា ក្រុងឡុងដ្រ៍ គាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលខណៈដែលកំពុងអំពាវនាវឲ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសមក។
ប្រទេសអ៊ីស្រាអែល បានបដិសេធថាខ្លួនមិនបានវាយប្រហារលើមន្ទីរពេទ្យតំបន់ហ្កាហ្សាទេ ហើយប្រប្រធានាធិបតីអាមេរិក លោក ចូបៃឌិន បាននិយាយថា អាមេរិក បានគាំទ្រភ័ស្ដុតាងដែលបង្ហាញដោយ
អ៊ីស្រាអែលថា ហេតុការណ៍នោះគឺបណ្ដាលមកពីការបាញ់រ៉ូកែតខុសគោលដៅរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។
អ្នកនាំពាក្យរបស់លោកស៊ូណាក់ បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានជនជាតិអង់គ្លេស៧នាក់ ត្រូវបានសម្លាប់ និង៩នាក់ទៀត កំពុងបាត់ខ្លួននៅឡើយចាប់តាំងពីមានការវាយប្រហារលើប្រទេសអ៊ីស្រាអែលមក។