
រដ្ឋមន្រ្ដីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្ដូរឿស (Boris Pistorius) បានអញ្ជើញទៅដល់ប្រទេស
លីបង់នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកបានទៅសួរសុខទុក្ខកងកម្លាំងរក្សាសន្ដិភាព UNIFILរបស់
អាល្លឺម៉ង់ នៅកងពលតូច អូលឌិនប៊ើគ (Oldenburg) ដែលថ្មីៗនេះបានឈរជើងនៅកំពង់ផែក្រុងបេរូត (Beirut)។
យោងតាមក្រសួងកាបរទេសក្រុងប៊ែរឡាំងបានឲ្យដឹងថា អាល្លឺម៉ង់ បានចូលរួមនៅក្នុង កម្លាំងពិសេសដែនសមុទ្ររបស់កម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិក្នុងបេសកម្មលីបង់ ចាប់តាំងពីឆ្នាំ២០០៦មក និងបានទទួលខុសត្រូវទីបញ្ជាការកងកម្លាំងពិសេសនៅថ្ងៃទី១៥មករា ឆ្នាំ២០២១។
ក្រសួងការពារជាតិបានសរសេរកាលពីខែមិថុនាថា កងទ័ពអាល្លឺម៉ង់ ប៊ុនដេសស្វែរ (Bundeswehr) បានបំពេញភារកិច្ចសំខាន់ៗដើម្បីជួយការពារដែនទឹកលីបង់ ទប់ស្កាត់ការរត់ពន្ធអាវុធ និងបង្កើនសមត្ថភាពព្រមទាំងបណ្ដុះបណ្ដាលកងនាវាចរលីបង់ផងដែរ៕