របាយការណ៍ពីអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង៦ និង៤៧នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យរងផលប៉ះពាល់ប្រមាណ ០៩សង្កាត់ ស្មើ ៤១ភូមិ ដោយបានជន់លិចផ្ទះ ៩៣៣ខ្នង មាន ១០០៥គ្រួសារ ដែលមានមនុស្ស ៣៧២៦នាក់ ។ ប៉ះពាល់ផ្លូវ ចំនួន ១០ខ្សែ សាលារៀន ចំនួន ០២ មណ្ឌលសុខភាព ចំនួន ០១ វត្ត ចំនួន ០៣ សាលាសង្កាត់ ចំនួន ០២ និងប៉ុស្តិ៍រដ្ឋបាល ចំនួន ០២ ។
មន្ត្រីជំនាញបញ្ជាក់ថា ទំនប់ ៧មករា កម្ពស់ទឹកខាងមុខទ្វា មានកម្ពស់ ៥,៨៥ម៉ែត្រ ខ្ពស់ជាងទំនប់បង្ហៀរ ១,០៥ម៉ែត្រ ។ កម្ពស់ទឹកខាងក្រោយទ្វាមានកម្ពស់ ៨,៦៨ម៉ែត្រ កើនឡើង ០,៩៣ម៉ែត្រ ។ កម្ពស់ទឹកក្រោយទ្វា ៧,០០ម៉ែត្រ កម្ពស់ទឹកមុខ និង ក្រោយទ្វាខុសគ្នា ០,១៧ម៉ែត្រ ៕
តារាវុទ្ធី