កងទ័ពជើងទឹកអាមេរិក ស្ទាក់ចាប់មីស៊ីល៣គ្រាប់ បាញ់ចេញពីយ៉េម៉ែនដាក់គោលដៅ លើអ៊ីស្រាអែល

2023/10/20 04:24:30 pm        169

មន្ទីរបញ្ចកោណបាននិយាយថា នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅសមុទ្រក្រហម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែតុលា បានបាញ់ទម្លាក់មីស៊ីលនិងយានដ្រូន ដែលបាន​បាញ់​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ដែលទំនងជាដាក់​គោលដៅ​លើ​អ៊ីស្រាអែល​។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា មីស៊ីល​ស៊ីប​គោល​ដៅ​វាយប្រហារលើដីគោកចំនួនបីគ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ត្រូវបាន​ស្ទាក់​ចាប់​ដោយ​នាវា​ពិឃាត។ លោកបាននិយាយថា ការវាយប្រហារនេះត្រូវបានបាញ់ដោយកងកម្លាំងក្រុម Huthi នៅក្នុងប្រទេសយេម៉ែន ដែលមានសក្តានុពលដាក់គោលដៅទៅក្នុងប្រទេសអ៊ីស្រាអែល។

នាវា USS Carney កំពុងល្បាតនៅសមុទ្រក្រហម ជាផ្នែកមួយនៃវត្តមានយោធាសហរដ្ឋអាមេរិក ដែល​បានដាក់ពង្រាយកម្លាំងយ៉ាងច្រើន បញ្ជាដោយប្រធានាធិបតីលោក Joe Biden ដើម្បី​រក្សា​ស្ថិរភាព​ ក្នុងពេលមានសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់​ហ្កាហ្សា​។​​ លោក Ryder បាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ជា​កន្លែង​ដែល​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រដោយអ៊ីរ៉ង់ កំពុងធ្វើសង្គ្រាម​ជាមួយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

លោក និយាយថា យើងមានសមត្ថភាព​ការពារ​ផល​ប្រយោជន៍​ទូលំ​ទូលាយ​របស់​យើង​នៅ​ក្នុង​តំបន់​ និងទប់ស្កាត់ការកើនឡើងជម្លោះនៅក្នុងតំបន់ និងការ​រីក​ធំកាន់​តែ​ទូលំ​ទូលាយ​នៃ​ជម្លោះ​ដែល​បាន​ចាប់​ផ្តើមដោយការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើជនស៊ីវិលអ៊ីស្រាអែល។ លោក Biden បានបញ្ជាឱ្យបង្កើនការដាក់ពង្រាយយុទ្ធោបករណ៍ដែនអាកាស និងកងទ័ពជើងទឹក រួម​មាន​ទាំង​ការបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បី​ការពារ​ប្រឆាំង​សង្រ្គាម​អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលហៀរចេញទៅតំបន់ដែលងាយផ្ទុះសង្គ្រាម។ កាល​ពី​ថ្ងៃ​អង្គារ មន្ទីរបញ្ចកោណ បានបញ្ជាឲ្យបុគ្គលិកចំនួន ២.០០០ នាក់​ប្រចាំ​ការ​សម្រាប់​ការ​ដាក់​ពង្រាយ​ដ៏​មានសក្តានុពល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm