ស្ពានបេតុងខ្សែកាប កោះពេជ្រ - កោះនរា ដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នចាប់ពីពេលនេះតទៅហើយ

2023/10/20 04:29:47 pm        646

ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា ត្រូវ​បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នជាលើកទី២ ចាប់ពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០២៣នេះតទៅហើយ ដោយក្រុម​បច្ចេកទេស​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តែមួ​យ​ចំហៀង​ប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរទ្វេទិស ពោលគឺទាំងទៅ និងមក។

មន្ត្រីបច្ចេកទេសបានឱ្យដឹងថា ការសម្រេចបើកឱ្យប្រើប្រាស់ជាលើកទី២នេះ គឺ​បើក​ចរាចរណ៍​រហូត​ត​ទៅ​ហើយ ហើយអំឡុងថ្ងៃទី២៣ ឬ២៤ ខែតុលាខាងមុខនេះ ស្ពាននឹង​ត្រូវ​បើក​ចរាចរណ៍​ទាំង​ស្រុង ​មានន័យថា គឺបើកទាំង២គន្លងតែម្ដង។

ការបើកចរាចរណ៍លើកទី២នេះ គ្រាន់តែមួយព្រឹកប៉ុណ្ណោះមានរថយន្ត និង​ម៉ូតូ​រាប់​ពាន់​គ្រឿង​បាន​ឆ្លង​កាត់​។ នេះបើតាម​សន្តិសុខ​គោលដៅ​ស្ពាន​បា​ន​បញ្ជាក់​ខណៈ​ដែល​លោក​កំពុង​កត់​ត្រា​ចំនួន​យាន​យន្ត​ឆ្លង​កាត់។

សូមជម្រាបជូនថា ស្ពានកោះពេជ្រ កោះនរា បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​នឹង​ស្ថាន​ភាព​មមា​ញឹក នៃលំហូរចរាចរណ៍បច្ចុប្បន្ន និងជាការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​លើ​ផ្លូវ​ជាតិ​លេខ​១ ខណះក៏ដូចជាតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស និងលើ​មហា​វិថី​ព្រះ​នរោត្តម​ខាង​មុខក្រសួងមហាផ្ទៃផងដែរ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែ​តុលា និងចំណាយថវិកាសម្រាប់ការសាងសង់ប្រមាណ ៣៨លានដុល្លារ៕ អត្ថបទ ៖ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        142
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm