មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២០ តុលានេះ អង្គការELIE ក្រោមគម្រោង Elephant Valley Project កំពុងរៀបចំបញ្ចុះសពដំរីសំបូរ ដោយពិធីបុណ្យគឺធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង ដើម្បីឧទ្ទិសកុសល្យជូនសំបូរ ។
សូមរម្លឹកថា សំបូរជាសត្វដំរីបម្រើលើវិស័យទេសចរណ៍នៅភ្នំពេញ ក្រោយពេលចូលនិវត្តន៍សំបូរត្រូវបានយកមករស់នៅខេត្តមណ្ឌលគិរី នៅជ្រលងភ្នំសត្វដំរី ជួបជុំជាមួយសត្វដំរីញីឈ្មោលផ្សេងទៀតជាង ១០ក្បាល រយៈពេលជិត៩ឆ្នាំ រហូតសំបូរចាស់ឈឺងាប់នៅអាយុ៦៣ឆ្នាំ ។




