គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ និងវៀតណាម ចុះពិនិត្យទំនប់វារីអគ្គិសនីសេសាន២

2023/10/20 04:58:33 pm        281

ក្រោយពីបានស្ដាប់របាយការណ៍របស់អភិបាលខេត្តទាំង ៤ របស់កម្ពុជាក្នុងតំបន់ត្រីកោណ គណៈ​ប្រតិភូ រដ្ឋសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) បានចុះទៅ​ពិនិត្យ​ស្ថានីយ៍​ផលិត​ទឹកស្អាត​នៅ​ខេត្តស្ទឹងត្រែងដែលបានចំណាយទុនវិនិយោគ ១៣ លានដុល្លារសហរដ្ឋអាមេរិក ជា​កម្ចី​របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទំនប់វារីអគ្គិសនីសេសាន២ ដែលបាន​ចំណាយ​ទុន​វិនិយោគ​ចិន ៨០០ លានដុល្លារ ក្នុងទម្រង់ BOT ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ និង​មួយ​ភាគ​តូច​ទៅ​ខេត្តរតនគីរី។

គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ​បរទេស​សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងគណៈប្រតិភូរដ្ឋសភា ឡាវ-វៀតណាម បានស្ដាប់របាយការណ៍ និងពិភាក្សាជាមួយអភិបាលខេត្តទាំង ៤ ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាប់​ព្រំដែនវៀតណាម ក្នុងនោះ​មានខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្ត​ក្រចេះ ដែលបានធ្វើឡើងនៅ សណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៣។

ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានេះ អំពី​សារៈសំខាន់​ដែល​គួរ​ពិចារណា​លើ​ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍​តំបន់​ត្រី​កោណ​លើ​យន្តការ នៃ​ការ​ទូទាត់​ប្រាក់​ដើម្បី​ជួយ​សម្រួល​ពាណិជ្ជកម្មឆ្លងដែនក្នុងតំបន់ត្រីកោណ លើកទឹក​ចិត្ត​បង្កើត​ផ្សារ​នៅ​តាម​ព្រំដែន​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ដោយមិនភ្លេចទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនឱ្យបានដាច់ខាត។

ឯកឧត្តម​បន្តថា ចំពោះគម្រោងវិនិយោគចំនួន ២៧ គម្រោងរបស់វៀតណាម នៅខេត្តក្នុង​តំបន់​ត្រី​កោណ​ សព្វថ្ងៃនេះ ដំណើរការបានតែ ១០ គម្រោងប៉ុណ្ណោះ និងគម្រោង​វិនិយោគ​វារី​អគ្គិសនី​សេសា​ន​២ ក្នុងទំហំទឹកប្រាក់ ៨០០ លានដុល្លារ និងគម្រោង​ទឹក​ស្អាត​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ធនាគារ ADB ។

ឯកឧត្តម វ៉ូ ហាយហា ប្រធានគណៈកម្មាធិការកិច្ចការបរទេសវៀតណាម បានឯកភាព​នឹង​ការ​លើក​ឡើង​របស់ឯកឧត្ដម សួស យ៉ារ៉ា និងបានគូស​បញ្ជាក់​ពី​សារៈ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​មណ្ឌល​សុខភាព​ក្នុង​តំបន់​ត្រីកោណ ព្រមទាំងជួយជំរុញឱ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង និង​ស្រប​គ្នា​ក្នុង​ប្រទេសទាំងបី។

ចំណែក ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និង​បរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ឯកឧត្តមសង្កេតឃើញរោងចក្រកែច្នៃផ្លែឈើមានគំរូដ៏ល្អ និងស្តង់ដារអន្តរជាតិ ដែល​នេះ​ជា​គំរូ​មួយ​សម្រា​ប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងប្រទេសទាំងបី។

ឯកឧត្តម​បន្តថាចំពោះការវិនិយោគពីភាគីវៀតណាម ឯកឧត្តមយល់ឃើញថា ភាគីកម្ពុជា​ក៏​ដូច​ជា​ភាគី​ឡាវ​តែងតែបើចំហ និងជួយសម្រួលលើកិច្ចការងារផ្សេងៗ ដែលសារៈសំខាន់នៃការវិនិយោគ គឺ​លើវិ​ស័យកសិកម្មនៅក្នុងតំបន់ត្រីកោណនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm