ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប បានជំរុញដល់បណ្ដារដ្ឋជាសមាជិកឲ្យប្រឹងប្រែងរឹតត្បិតលើច្បាប់ធ្វើអន្តោប្រវេសន៍បន្ថែមទៀត និងបណ្ដេញអ្នកទាំងឡាយដែលចាត់ទុកថាជាការបង្កហានីភ័យដល់សន្តិសុខ ស្របពេលក្ដីបារម្ភចេះតែកើនឡើង ពាក់ព័ន្ធការវាយប្រហារជាបន្តបន្ទាប់ដោយកក្រុមសកម្មប្រយុទ្ធ។

ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌ បានជួបពិភាក្សាគ្នា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្រៀនម្នាក់នៅក្នុងប្រទេសបារាំង និងជនជាតិស៊ុយអែត២នាក់ នៅក្នុងទីក្រុងព្រុចសែល ត្រូវបានធ្វើឃាតពីសំណាក់ជនសង្ស័យក្រុមអ៊ីស្លាមជ្រុលនិយម។
នគរបាលទូទាំងអឺរ៉ុប រក្សាការប្រុងប្រយ័ត្នខ្ពស់ ក្រោយសង្រ្គាមរវាងអ៊ីស្លាម និងក្រុមហាម៉ាស។

សង្រ្គាមរវាងអ៊ីស្រាងែល និងក្រុមហាម៉ាស បង្កក្ដីបារម្ភយ៉ាងខ្លាំងថាអាចនឹងនាំឲ្យមានអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធបន្ថែមទៀត នៅលើទ្វីបមួយនេះ។
ក្រុមរដ្ឋជាសមាជិកមួយចំនួន រួមទាំង អូទ្រីស សាធារណរដ្ឋឆែក និងប៉ូឡូញ បានអនុវត្តន៍ការត្រួតពិនិត្យដ៏តឹងរ៉ឹងរួចទៅហើយ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។
សហភាពអឺរ៉ុប ជាប្លុកមួយដែលមានប្រជាជនប្រមាណ៤៥០ លាននាក់បានកត់ត្រាការមកដល់មិនទៀងទាត់ នៃក្រុមជនអន្តោប្រវេសន៍ ចំនួន២៥០.០០០ នៅឆ្នាំនេះ ដែលមួយផ្នែកធំបានជួយដោយក្រុមអ្នករត់ពន្ធមនុស្ស ជាវិបត្តិមួយដែលប្រទេសអ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភនាពេលថ្មីៗនេះ ៕