សមរភូមិប្រដាល់គុនខ្មែរក្តៅគគុករួមមានជើងខ្លាំង ធឿន ធារ៉ា និងធន់ ផានិតក្នុង ”រាត្រីប្រកួតប្រដាល់ជើងឯក គូបូតា”

2023/10/20 10:42:08 am        12.1 K

“ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី” គឺជាកម្មវិធីប្រកួតប្រដាល់គុនខ្មែរ​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេនៅក្នុងប្រទេសកម្ពុជា រៀបចំដោយក្រុមហ៊ុនគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី ក៏​កំពុងតែនាំយកព្រឹត្តិការណ៏ដ៏អស្ចារ្យមួយទៀត ជាមួយនឹងការប្រកួតនាពេលខាងមុខ មាន​ឈ្មោះ​ថា​ "រាត្រីប្រកួតប្រដាល់ គូបូតា" ដែលនឹងមានការផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍ បាយ័ន ក៏ដូចជាទំព័រហ្វេសប៊ុកផេករបស់ KUBOTA Kampuchea Club ផងដែរ ព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ យប់តទៅ។

រាត្រីប្រកួតប្រដាល់ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ចម្រាញ់​យក​តែជើង​ខ្លាំង​ដែល​មានឈ្មោះបោះសំលេងក្នុងវិស័យប្រដាល់។ ព្រឹត្តិការណ៍នេះ​សន្យា​ថា​នឹង​ពោរ​ពេញ​ទៅ​ដោយ​ទិដ្ឋភាព​ដ៏ជក់ចិត្តដិតអារម្មណ៏ ផ្តួលដៃគូឱ្យសន្លប់ដោយឥតព្រៀងទុក ដោយ​គូប្រកួត​នីមួយ​ៗ ​បានធ្វើការហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួន។ ធឿន ធារ៉ា និង ធន់ ផានិត ដែលជាអ្នកប្រដាល់មានប្រជាប្រិយភាពខ្ពស់ជាងគេនៅកម្ពុជា រំពឹង​ថា​នឹង​បញ្ចេញស្នៀតប្រដាល់ពិសេសៗប្រចាំត្រកូល ដែលនឹងធ្វើ​ឲ្យ​ទស្សនិក​ជន​តាម​ដាន​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍។ ជាងនេះទៅទៀត យើងក៏មានគូប្រកួតជាលក្ខណៈមិត្តភាព ចំនួន ២គូ ជា​កិច្ច​ចាប់​ផ្តើម​ក្នុង​កម្មវិធី ដែលអាចឱ្យអ្នកគាំទ្របានឃើញពីទឹកដៃគូប្រកួតថ្មីៗ ដែលកំពុង​រះ​ឡើង​នៅ​ក្នុង​វិស័យ​ប្រដាល់នេះផងដែរ។

សម្រាប់ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និង​គេហ​ទំព័រ​ហ្វេសប៊ុក របស់ KUBOTA Kampuchea Club ដោយអនុញ្ញាតឲ្យអ្នកចូលរួម លេង​ហ្គេម​នៅ​លើ​ផេក​ផ្ទាល់​ មានឱកាសឈ្នះកាតបញ្ចូលទឹកប្រាក់ 5$ រហូតដល់ទៅ 40 រង្វាន់។ សម្រា​ប់​ហ្គេម​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទាល់ គ្រាន់តែចូលរួមទស្សន៍ទាយថាអ្នកប្រដាល់មួយណាជាអ្នកឈ្នះ នឹង​មាន​សិទ្ធិ​ឈ្នះរ​ង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប (1 រង្វាន់) កូនបាស (3 រង្វាន់) និង​កាត​បញ្ចូល​ទឹក​ប្រាក់ 5 ដុល្លារ រហូតដល់ 40 រង្វាន់។

អ្វីដែលកាន់តែពិសេស សម្រាប់ការចូលរួមទស្សនា នៅក្នុង​សង្វៀន​ប្រដាល់​ដែល​ពោរ​ពេញ​ដោយ​ភាព​រំភើប និងការកម្សាន្តឥតព្រំដែន គឺចូលរួមដោយសេរី។ កុំភ្លេចណាត់មិត្តភ័ក្តិ ដៃគូ និង​ក្រុម​គ្រួសារ​ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ។ សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់ ១០០នាក់ដំបូង នៅ​ក្នុងព្រឹត្តិការណ៍នេះក៏មានការផ្តល់ជូននូវកាដូពិសេសថែមទៀតផង។

គូបូតា គឺជាម៉ាកយីហោឈានមុខគេក្នុងប្រទេសកម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​កសិករ​កម្ពុជា តាមរយៈការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និង​ការ​គាំទ្រ​ដែល​អាច​ជឿ​ទុក​ចិត្តបាន។ គួបូតា ត្រូវបានគេទទួលស្គាល់ដោយសារការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ផលិត​ផល​ស្តង់ដារជប៉ុន នៅក្នុងឧស្សាហកម្មកសិកម្ម រួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ អេស្កាវាទ័រ គោ​យន្ត​ដើរតាម ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនស្ទូងស្រូវ និងដ្រូនកសិកម្មគូបូតាជាដើម។

រាត្រីប្រកួតប្រដាល់ជើងឯកគូបូតាដែលនឹងមានការផ្សាយផ្ទាល់នេះ សូម​សន្យា​ថា​នឹង​ធ្វើ​ទស្សនិក​ជន​ទទួល​បានបទពិសោធន៍ដ៏អស្ចារ្យថែមមួយកម្រិតទៀត ធ្វើឱ្យអ្នក​ទស្សនា​ពិត​ជា​ទប់​អារម្មណ៍​ពុំ​បា​​ន។ ត្រៀមខ្លួនជាសក្សី ក្នុងសកម្មភាពប្រកួតដ៏ក្តៅគគុក ជាមួយ​អ្នក​ប្រដាល់​ជើង​ឯក​ឆ្នើម​នៅ​កម្ពុជា​។ ជាមួយ កណ្តាប់ដៃពោរពេញទៅដោយថាមពល អាចផ្តួលដៃគូឱ្យសន្លប់គ្រប់ពេល រួម​ជា​មួយ​ការ​ប្រជែងយកឈ្នះចាញ់យ៉ាងខ្លាំងក្លាផងដែរ អាចនិយាយបានថា ការប្រកួតប្រដាល់នេះ ពិត​ជា​​ព្រឹត្តិការណ៍ដែលអ្នកមិនគួរមើលរំលងប្រចាំឆ្នាំនេះ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក KUBOTA Kampuchea Club សម្រាប់ព័ត៌មានបន្ថែម៕

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am