នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៖ ការវាយប្រហាររបស់ក្រុមហាម៉ាស មានគោលបំណងបង្អាក់សន្តិភាពក្នុងមជ្ឈិមបូព៌ា

2023/10/20 06:38:39 pm        135

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា ការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល គឺសំដៅលើការទប់ស្កាត់ការពង្រីកសន្តិភាពនៅមជ្ឈិមបូព៌ា ហើយបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បន្តគាំទ្រការវាយលុកតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល។

លោក ស៊ូណាក់ គឺជាមេដឹកនាំលោកខាងលិចចុងក្រោយបំផុត ដែលបានទៅទស្សនកិច្ចទីក្រុងហ្សេរុយសាឡឹម ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមចរចាររកវិធីធានាការដោះលែងចំណាប់ថ្នូរ ដែលក្រុមហាម៉ាស បានចាប់ខ្លួន និងសម្រួលការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្កាហ្សា។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ការវាយប្រហារពីតំបន់ហ្កាហ្សា ដោយក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ហាម៉ាស ដែលបានសម្លាប់មនុស្ស ១.៤០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល គឺដើម្បីបង្អាក់ការប៉ុនប៉ងបង្កើតសន្តិភាពកាន់តែទូលំទូលាយនៅក្នុងតំបន់។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់លោក ស៊ូណាក់ នៅឯកិច្ចប្រជុំរបស់ពួកគេក្នុងទីក្រុងហ្សេរុយសាឡឹម ថា «យើងកំពុងស្ថិតនៅលើចំណុចកំពូលនៃការពង្រីកសន្តិភាព ហើយការបំផ្លាញចោលនូវកិច្ចខិតខំប្រឹងប្រែងនោះ គឺជាហេតុផលមួយ ដែលធ្វើឱ្យមានសោកនាដកម្មសង្រ្គាមនេះកើតឡើង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm