ប្រមុខការពារជាតិ៖ កងទ័ពអ៊ីស្រាអែល នឹងចូលទៅតំបន់ហ្កាហ្សា ក្នុងពេលឆាប់ៗនេះ

2023/10/20 06:52:00 pm        125

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់កងទ័ព ដែលបានប្រមូលផ្តុំនៅព្រំដែនតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា ពួកគេនឹងអាចមើលឃើញតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន «ពីខាងក្នុង» ឆាប់ៗនេះ ដោយសំដៅដល់ការវាយលុកតាមដីគោក ដែលគេរំពឹងទុក ក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស ថាអាចនឹងខិតជិតមកដល់។

អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សា ដោយការវាយប្រហារតាមអាកាសបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការវាយប្រហារថ្ងៃទី៧ តុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១៤០០នាក់។

អ៊ីស្រាអែល បានដាក់មនុស្ស ២,៣លាននាក់ នៃតំបន់ហ្កាហ្សា ស្ទ្រីប ឱ្យស្ថិតនៅក្រោមការឡោមព័ទ្ធ ព្រមទាំងបានទម្លាក់គ្រាប់បែក ក្នុងការវាយប្រហារ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សជាងមួយលាននាក់គ្មានផ្ទះសម្បែង។

លោក Gallant បានប្រាប់ក្រុមទាហានថា «ពេលនេះ អ្នកមើលឃើញតំបន់ហ្កាហ្សា ពីចម្ងាយ ប៉ុន្តែអ្នកអាចនឹងមើលឃើញទីក្រុងនេះពីខាងក្នុង នៅពេលឆាប់ៗនេះ ហើយបញ្ជាក៏នឹងមកដល់ក្នុងពេលខាងមុខផងដែរ»។

សូមបញ្ជាក់ថា កងទ័ពមិនត្រូវបានគេរំពឹងថា នឹងចូលក្នុងតំបន់នេះ ពេលដែលមេដឹកនាំបរទេសកំពុងធ្វើទស្សនកិច្ចនោះទេ។

ភ្លាមៗបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Gallant នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញវីដេអូមួយ ដោយបង្ហាញរូបលោក កំពុងនៅជាមួយក្រុមកងទ័ព នៅជិតព្រំដែន ហើយសន្យាថានឹងទទួលជ័យជម្នះ។

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង អាម៉ាន់ ថា «ការចង្អុលបង្ហាញទាំងអស់របស់អ៊ីស្រាអែលនោះ គឺមានន័យថា សោកនាដកម្មដ៏អាក្រក់បំផុត នឹងខិតជិតមកដល់ហើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm