ក្រុមបាតុកររាប់រយនាក់ បានមកប្រមូលផ្តុំគ្នា នៅទីលាន Times Square ទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់ អំឡុងការវាយប្រហារដ៏ឃោឃៅកាលពីថ្ងៃទី៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល។

ការតវ៉ានេះនៅទីលាន Times Square ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអាមេរិកអ៊ីស្រាអែលដែលមិនរកប្រាក់កម្រៃ តំណាងឲ្យពលរដ្ឋអាមេរិកអ៊ីស្រាអែល នៅក្នុងសភាសហរដ្ឋអាមេរិក រួមមានទាំងសមាជិកព្រឹទ្ធសភាពសហរដ្ឋអាមេរិក លោក Chuck Schumer ជាមេដឹកនាំមានសំឡេងភាគច្រើននៅព្រឹទ្ធសភាជនជាតិជ្វីហ្វដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ ដោយប្តេជ្ញាឈរជាមួយអ៊ីស្រាអែល និងវាយបកប្រឆាំងក្រុមហាមម៉ាស់។

នៅកន្លែងប្រមូលផ្តុំគ្នា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិលោក Gilad Erdan បានរិះគន់ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ទៅកាន់ព្រំដែនតំបន់ Rafah ឆ្លងកាត់ពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា នៅថ្ងៃសុក្រនេះ ។