រណ្តៅរ៉ែមាសអាណាធិបតេយ្យនៅឃុំរមទម ស្រុករវៀង ដែលមានជម្រៅឆក់យកជីវិតមនុស្សម្នាក់ទៀតហើយ

2023/10/20 09:40:20 pm        34

ព្រះវិហារ៖ កន្លងមក និងបច្ចុប្បន្នសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាស​កើតមាន​ពេញ​បន្ទុកក្នុងស្រុករវៀង ​និងឈ្មួញជាច្រើននាក់​ជីកកកាយរុករក ​ធ្វើអាជីវកម្មរ៉ែមាស​រាប់រយ​រណ្ដៅ ដោយ​ខ្លះប្រើប្រាស់សាធាតុគីមី​ ដោយខុសច្បាប់​ ស្ថិតក្នុងតំបន់ភ្នំលុង ​ភូមិរំដេង ឃុំរមទម​ ស្រុករវៀង ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់ បានពុលស្លាប់ ខណៈពេល​ចុះទៅក្នុងរណ្តៅរុករករ៉ែមាស ដែលមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម កើតឡើង​នៅ​ភូមិរំដេង ឃុំរមទម​ ស្រុករវៀងខេត្តព្រះវិហារ។

បើតាមសាក្សី​មួយម្នាក់​ដែល​មាន​ឈ្មោះ យន់ ដារ៉ា ​ហៅចិន ​បាននិយាយរៀបរាប់ថា នៅវេលា​ទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ចេន ភក្ដី ហៅភ័ក្រ ​ដែលមានអាយុ៣៦ ឆ្នាំ បាន​បបួលខ្លួន​ចុះទៅរករ៉ែមាស​ក្នុង​រណ្តៅ​មួយដែល​ឪពុកទៅពុកខ្លួនទុកចោលជាយូរមកហើយ ​នៅ​ពេលឈ្មោះ ភ័ក្រ ជាអ្នកចុះហើយខ្លួន​ជាអ្នកនៅលើគោកក្បែរមាត់រណ្ដៅ ​ពេលចុះ​ទៅ​បាន​មួយសន្ទុះជាមួយ​ និងសម្ភារៈមួយចំនួនភ្ជាប់​ទៅ​នឹងខ្លួន ​ដើម្បីស្វែងរករ៉ែមាសក៏ឮសំឡេងស្រែក ពី​ក្នុងរណ្ដៅ​អោយអ្នក​នៅខាងលើ​ជួយផងគាត់​ពុលហើយ ។ ភ្លាមនោះ អ្នកនៅខាងលើក៏បាន​ចុះទៅជួយ ប៉ុន្តែអ្នក​ដែលចុះទៅ​មុន​បាន​របូត​ដៃធ្លាក់​ចុះទៅ​ខាងក្រោម​បាត់ភ្លាមៗ រូបលោកក៏បាន​ទូរស័ព្ទប្រាប់​បងប្អូន​ក្នុងភូមិ ដើម្បីមកជួយ​សង្គ្រោះ ប៉ុន្តែការជួយសង្គ្រោះអ្នកដែលធ្លាក់ចុះទៅ​ក្នុង​រណ្ដៅរ៉ែមាសមិនអាចជួយបានទេ ព្រោះមានទឹកជ្រៅ។ ​សាក្សីដដែល ​បានបន្ដទៀតថា អស់រយៈពេលជាច្រើនម៉ោង ​ដោយប្រើប្រាស់ម៉ូទ័របូមទឹកចេញពី​រណ្ដៅរ៉ែមាសឱ្យរីងអស់ទឹក ទើបបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះទៅរកសពឃើញហើយក៏នាំគ្នាយល់សពមកខាង លើ​ដើម្បីឲ្យមន្ត្រីជំនាញ​ធ្វើ​កោសលវិច័យ​ផងដែរ ។

ក្រោយពីបានទទួលព័ត៌មាន កម្លាំង​ជំនាញ​ចុះពិនិត្យ ​សហការជាមួយព្រហ្មទណ្ឌ បាន​ចុះទៅដល់កន្លែងកើតហេតុ ​ដោយ​មានការ​សហការពីអាជ្ញាធរ ​ភូមិ ឃុំ​ និងមន្រ្តី​មណ្ឌល​សុខភាពភ្នំដែក ​ក្រោមការដឹកនាំ​របស់​អភិបាលស្រុករវៀង​ និងសម្របសម្រួល​ដោយ​លោកព្រះរាជអាជ្ញារង ​គឹម សំលេង ផងដែរ។

តាមសន្និដ្ឋានរបស់ពេទ្យ និងជំនាញ បានបញ្ជាក់ថា សាកសពឈ្មោះ ចែន ភក្តី ​ហៅ ភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើត​ហេតុខាងលើ ​បាន​ស្លាប់ដោយ​សារការ​ធ្វេសប្រហែស​ធ្លាក់ក្នុងរណ្តៅរ៉ែមាស​បណ្តាយឲ្យស្លាប់ខ្លួនឯង។

សូមបញ្ជក់ថា នាពេលបច្ចុប្បន្ន ការធ្វើអាជីវកម្មរុករករ៉ែមាស ពីសំណាក់ក្រុមហ៊ុន ឬឈ្មួយតូចធំ និងពលរដ្ឋមានច្បាប់ និងអត់ច្បាប់ បានកើតឡើង​ព្រោងព្រាត​នៅតាមតំបន់មួយចំនួន នៃខេត្តព្រះវិហារ ​ហើយការរុករករ៉ែនេះ តែងបង្កជាបញ្ហា និងគ្រោះថ្នាក់មានស្លាប់ និង​របួសនៅពេលរុករករ៉ែ ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        359
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm