
អ្នកនាំពាក្យក្រុមហាស ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមសមាជិកជាង៦០នាក់នៃអង្គការសកម្មប្រយុទ្ធ ដែលត្រូវបានឃាត់ខ្លួនដោយអ៊ីស្រាអែល ក្នុងការវាយឆ្មក់នៅពេលយប់នៅទូទាំងតំបន់វេសបែង ជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែល កំពុងមានអារម្មណ៍កាន់តែខ្លាំងឡើងនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។
ដោយឡែក ប្រជាជនប៉ាឡេស្ទីនមួយចំនួន ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងជំរុំជនភៀសខ្លួន Nour Shams ក្នុងទីក្រុងទុលការ៉ែម (Tulkarem) ក្នុងតំបន់វេសបែង កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។
លោកហាសសាន យូសែហ្វ ( Hassan Yousef) ដែលជាឥស្សរជននយោបាយឈានមុខគេរបស់ប៉ាឡេ ស្ទីន ដែលបានបម្រើការជាអ្នកនាំពាក្យរបស់ក្រុមហាម៉ាស នៅតំបន់វេសបែង ត្រូវបានឃុំខ្លួននៅក្នុងផ្ទះរបស់ខ្លួន នេះបើយោងតាមក្លិបអ្នកទោសប៉ាឡេស្ទីន ដែលជាអង្គការមិនមែនរដ្ឋាភិបាលតំណាងឲ្យអ្នកជាប់ឃុំប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍របស់ក្លិបអ្នកទោសប៉ាឡេស្ទីន បានឲ្យដឹងថា៖«កងកម្លាំងកាន់កាប់តំបន់នេះ បានចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស សៀក ហាសសាន យូសែហ្វ (Sheikh Hassan Yousef) ពីផ្ទះរបស់ខ្លួនក្នុងទីក្រុងបេទូនៀ (Beitunia) ដែលជាផ្នែកនៃយុទ្ធនាការចាប់ខ្លួនទ្រង់ទ្រាយធំនៅក្នុងតំបន់ហ្គាហ្សា។