អាជ្ញាធរខណ្ឌច្បារអំពៅ ចុះជួយអន្តរាគមន៍បូមទឹកលិចផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ព្រែកថ្មី

2023/10/20 03:35:34 pm        126

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានចុះអន្តរាគមន៍នាំយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ជួយបូមទឹកចេញពីផ្ទះរបស់ប្រជាពលរដ្ឋ និងផ្លូវមួយចំនួន ដែលរងការប៉ះពាល់លិចទឹកដោយសារទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ រួមទាំងផ្ដល់អំណោយដល់ពលរដ្ឋរងគ្រោះទាំងអស់នោះ ហើយអាជ្ញាធរកំពុងដាក់សំណើ កសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ដើម្បីរំដោះទឹក ។

ក្នុងពេលចុះជួយបូមទឹកពីផ្ទះពលរដ្ឋ និងចែកអំណោយ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី បានឲ្យដឹងថា ដោយសារប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យភូមិ និងផ្លូវមួយចំនួនក្នុងសង្កាត់ មានការលិចលង់ ប៉ុន្តែមិនទាន់ប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋនោះទេ ។

លោកស្រីបានបន្តថា ក្នុងចំណោមភូមិទាំងអស់ គឺភូមិចំពុះក្អែក រងការប៉ះពាល់ធ្ងន់ជាងគេ សរុបជាផ្ទះប្រមាណជាង ៨០ខ្នង ហើយត្រូវបានអាជ្ញាធរនាំយកអំណោយស្បៀងអាហារជាជំនួយរបស់ព្រះចៅអធិការវត្តគល់ទទឹង ទៅចែកជូនបន្ទាន់ ហើយអាជ្ញាធរកំពុងខិតខំ ធ្វើយ៉ាងណា បើមិនមានភ្លៀងធ្លាក់បន្តទេ នឹងបូមរំដោះទឹកពីផ្ទះពលរដ្ឋឲ្យអស់ក្នុងរយៈពេលខ្លី ។ជាមួយគ្នានេះ លោកស្រីចៅសង្កាត់ព្រែកថ្មី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលកំពុងរងការលិចលង់ សូមមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ រួមទាំងខិតខំថែរក្សាសុខភាព និងធ្វើអនាម័យឲ្យបានល្អ និងនៅពេលមានកិច្ចការអ្វីចាំបាច់ ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ ត្រូវរាយការណ៍មកអាជ្ញាធរ ដើម្បីជួយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ៕  អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am