ទឹកជំនន់បង្កការខូចខាតស្រូវជាង ២ម៉ឺនហិកតា នៅទូទាំងប្រទេស

2023/10/20 10:36:00 pm        197

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា នាអំឡុងពេលគ្រោះទឹកជំនន់រហូតមកដល់ពេលនេះបានបង្កការខូចខាតស្រូវជាង ២ ម៉ឺនហិកតានៅទូទាំងប្រទេស។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់បែបនេះ​ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។ ទិវានេះមានការចូលរួមពីតំណាងក្រសួង ថ្នាក់ដឹកនាំរាជធានី-ខេត្ត នគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ព និងស្ថាប័នអង្គការដៃគូជាច្រើនទៀត។

ឯកឧត្តមមានប្រសាសន៍ថា គ្រោះមហន្តរាយនៅកម្ពុជា ទោះបីមិនមានភាពធ្ងន់ធ្ងរដូចប្រទេសមួយ​ចំនួនក្នុងទ្វីបអាស៊ី និងពិភពលោក ដូចជាគ្រោះ រញ្ជួយដី រលកយក្សស៊ូណាមិ ព្យុះសង្ឃរា ភ្លើងឆេះព្រៃជាដើម។ប៉ុន្ដែជារៀងរាល់ឆ្នាំកម្ពុជាតែងតែកើតមានជំនន់ទឹកភ្លៀង ​ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺរាតត្បាត ​ការកើនឡើងកម្ដៅរាំងស្ងួតលើវិស័យកសិកម្ម ​បាក់ច្រាំងទន្លេ និងការផ្ទះឡើងនូវព្រឹត្តិការណ៍មិនធម្មតានៃជំងឺកូវីដ-១៩ អគ្គិភ័យគ្រោះថ្នាក់ ផ្លូវគោក ផ្លូវទឹក វិស័យសំណង់បានធ្វើឱ្យប៉ះពាល់ដល់​សុខុមាលភាព​ និងសុវត្ថិភាព របស់ប្រជាជន សហគមន៍ និងប្រទេសផងដែរ។

ជាក់ស្តែង ​ទាក់ទងនឹងបញ្ហាទឹកជំនន់ឆ្នាំនេះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតត្រឹម​រយៈពេលប៉ុន្មាន​ថ្ងៃក្នុងតុលា ឆ្នាំ២០២៣នេះ​ ទឹកជំនន់បានប៉ះពាល់តាមបណ្តាខេត្ត និងធ្វើឱ្យ​ខូចខាត​ដំណាំស្រូវជាង២ម៉ឺនហិកតាក្នុងនោះខេត្តបាត់ដំបង ត្រូវធ្វើការស្តារឡើងវិញច្រើនជាងគេ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដើម្បីកាត់​បន្ថយការ​បាត់បង់​អាយុជីវិត និងការខូចខាត ទ្រព្យសម្បត្តិ​ រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានខិតខំប្រឹងប្រែងប្រយុទ្ធទប់ទល់​នឹងគ្រោះមហន្តរាយ ​តាមរយៈសកម្មភាពត្រៀមបង្ការ ​ការកាត់បន្ថយគ្រោះថ្នាក់ ​ការត្រៀមរៀបចំ ការឆ្លើយតប ​សង្គ្រោះបន្ទាន់ ​និងការស្តារឡើងវិញ​ប្រកបដោយឆន្ទៈនយោបាយ និង​ការប្ដេជ្ញាចិត្តខ្ពស់ដោយពុំទុកប្រជាជនណាម្នាក់ចោលឡើយ៕អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm