
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ក្រុមអ្នកស្វែងរកសិទ្ធិជ្រកោន នៅតែប៉ុនប៉ងឆ្លងកាត់ច្រកចូលខុសច្បាប់ រវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដា រយៈពេលជាង៦ខែបន្ទាប់ពីវិធានការត្រូវបានផ្លាស់ប្តូរ។
កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងសុវត្ថិភាពប្រទេសទី៣ ដែលត្រូវបានបន្ថែមពេលកាលពីខែមីនាបន្ទាប់ពីការបណ្តេញចេញជនអន្តោប្រវេសន៍នៅច្រកឆ្លងកាត់ខុសច្បាប់ រួមទាំងតាមផ្លូវទឹកនៅខាងក្នុង។
មានតែអ្នកទាំងឡាយណាដែលបានបំពេញលក្ខខណ្ឌនៃការលើកលែងប៉ុណ្ណោះ ដែលអាចដាក់ពាក្យសម្រាប់ស្ថានភាពជាជនភៀសខ្លួន។ ទោះជាយ៉ាងណា អង្គការសប្បុរសធម៌ បានព្រមានថាការបិទច្រកទាំងនេះ អាចធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ក្រុមអ្នកជួញដូរ ឬធ្វើដំណើរកាន់តែគ្រោះថ្នាក់ ខណៈអ្នកស្វែងរកសិទ្ធជ្រកកោន ក្រោយមកព្យាយាមចូលដោយការលួចលាក់។ លោកស្រី Grace Bubeck អ្នកស្ម័គ្រចិត្តនៅក្រុមសហគមន៍ Bridges not Borders បាននិយាយថាមានអ្នកស្លាប់ជារៀងរាល់រដូវរងា។
គ្រោះថ្នាក់ផ្សេងៗទៀត គឺអ្នកទាំងនោះត្រូវបានគេជួញដូរ។ ពួកគេស្វែងរកអ្នកជួញដូរដែលទទួលយកលុយរបស់ពួកគេនិងនាំពួកគេឆ្លងកាត់ ហើយនៅពេលចុងក្រោយអ្នកជួញដូរមិនបារម្ភអំពីសុវត្ថិភាពឡើយ។ ព្រំដែនភាគខាងជើងសហរដ្ឋអាមេរិកធំទូលាយ និងលាតសន្ធឹងចម្ងាយប្រមាណ៩.០០០គីឡូម៉ែត្រ ដោយមានប៉ុស្តិ៍ត្រួតពិនិត្យស្របច្បាប់ចំនួន១០០កន្លែង ត្រូវបានដាក់ពង្រាយតាមបណ្តោយព្រំដែននេះ។