ការច្រានចោលរបស់សហរដ្ឋអាមេរិក ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ការផ្អាកប្រយុទ្ធគ្នាសម្រាប់ផ្នែកមនុស្សធម៌ ដើម្បីផ្តល់ឲ្យពលរដ្ឋរាប់លាននាក់ក្នុងតំបន់ហ្គាហ្សា នូវការផ្តល់ជំនួយសង្គ្រោះជីវិត កំពុងស្ថិតក្រោមការរិះគន់។ អ្នកវិភាគបាននិយាយថាសហរដ្ឋអាមេរិក ដោយបង្ហាញពីការគាំទ្រតែម្ខាងសម្រាប់អ៊ីស្រាអែល មិនបានកាត់បន្ថយស្ថានភាពដ៏តានតឹង នោះទេ ហើយប្រកាន់នូវជំហរប្រឆាំងពិភពលោកទាំងមូលដោយការបំផ្លាញកិច្ចប្រឹងប្រែងជាអន្តរជាតិ ដែលកំពុងព្យាយាម នាំយកបទឈប់បាញ់ចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ សមាជិកចំនួន១២រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលពង្រាងដោយប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ ហើយសហរដ្ឋអាមេរិកគឺជាសមាជិកក្រុមប្រឹក្សាតែមួយគត់ ដែលបានប្រើសិទ្ធិវ៉េតូប្រឆាំងសេចក្តីសម្រេចនេះ។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា យោងតាមឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិក ដែលបាននិយាយអំពីបញ្ហានេះបន្ទាប់ពីការបោះឆ្នោត បានឲ្យដឹងថា ការប្រើសិទ្ធិវ៉េតូរបស់សហរដ្ឋអាមេរិកចំពោះសេចក្តីសម្រេចនេះ ត្រូវបានគេរិះគន់។ អ្នកនាំក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនខកចិត្តយ៉ាងខ្លាំងដោយការរារាំងរបស់សហរដ្ឋអាមេរិកនូវការអនុម័តការពង្រាងសេចក្តីសម្រេចស្តីពីបញ្ហាប៉ាឡេស្ទីន របស់ក្រុមប្រឹក្សាសន្តិសុខ។ លោកស្រី Mao និយាយថា យើងតែងតែជឿជាក់ថានៅពេលដោះស្រាយបញ្ហាចំណុចក្តៅក្នុងតំបន់ជាអន្តរជាតិ បណ្តាប្រទេសធំៗគួតែប្រកាន់ភ្ជាប់លក្ខណៈស្របទៅតាមការពិត និងមិនលំអៀង រក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ហើយនាំមុខក្នុងការអនុលោមទៅតាមច្បាប់អន្តរជាតិ។ យើងសង្ឃឹមថាសហរដ្ឋអាមេរិក អាចមានតួនាទីស្ថាបនា និងធ្វើឲ្យប្រសើរការជំរុញត្រលប់បញ្ហាទៅរកមធ្យោបាយដំណោះស្រាយផ្នែកនយោបាយ។ បន្ទាប់ពីការបោះឆ្នោតនៃសេចក្តីសម្រចរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានសម្តែងការខកចិត្ត និងបាននិយាយថាលទ្ធផលមិនគួឲ្យជឿ។ លោក និយាយថា ប្រទេសដែលជឿជាក់បានពិភាក្សាអំពី សារៈសំខាន់សម្រាប់ក្រុមប្រឹក្សាដើម្បីមានចំណាត់ការត្រឹមត្រូវ។