ចំនួនគ្រួសារនៅស៊ូដង់ ដែលទទួលរងគ្រោះដោយភាពអត់ឃ្លាន កើនឡើងជិតទ្វេដង

2023/10/20 10:55:03 pm        41

អង្គការសុខភាពពិភពលោក WHO និងអង្គការយូនីសេហ្វ UNICEF បាននិយាយកាលពីថ្ងៃពុធ (១៨ តុលា) ថា ចំនួនគ្រួសារដែលទទួលរងគ្រោះពីភាពអត់ឃ្លាន បានកើនឡើងស្ទើរតែទ្វេដង កាលពីឆ្នាំមុន នៅក្នុងប្រទេសស៊ូដង់ ដែលសង្រ្គាមរវាងក្រុមមេទ័ពក្នុងប្រទេសនេះ បានធ្វើឱ្យស៊ូដង់ធ្លាក់ក្នុងភាពវឹកវរអស់រយៈពេលប្រាំមួយខែ។

ជម្លោះនេះ បានសម្លាប់មនុស្សជាង ៩.០០០នាក់ នេះបើយោងតាមតួលេខ ដែលត្រូវបានគេប៉ាន់ ហើយបានធ្វើឱ្យមនុស្សរាប់លាននាក់ ត្រូវផ្លាស់ទីលំនៅ និងជនភៀសខ្លួន ដែលធ្វើអោយវិបត្តិស្ថានភាពរបស់ប្រទេសកាន់តែអាក្រក់ទៅៗ ដោយប្រជាជនជាងពាក់កណ្តាលត្រូវការជំនួយមនុស្សធម៌ដើម្បីរស់នៅ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយក្នុងសេចក្ដីថ្លែងការ៍មួយថា «កុមារជាង ៧០០.០០០នាក់ បានទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយកុមារ ១០០.០០០នាក់ ត្រូវការការព្យាបាលសង្គ្រោះជីវិត ប្រឆាំងនឹងកង្វះអាហារូបត្ថម្ភស្រួចស្រាវ អមដោយផលវិបាកផ្នែកវេជ្ជសាស្ត្រ»។

គួររម្លឹកផងដែរថា សង្គ្រាមក្នុងប្រទេសស៊ូដង់ បានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា រវាងក្រុមកងទ័ពស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ជាមួយនឹងមនុស្សជាង ៧,១លាននាក់ ដែលបានផ្លាស់ទីលំនៅខាងក្នុងរបស់ប្រទេសនេះ ស៊ូដង់ឥឡូវនេះបានក្លាយជាប្រទេស ដែលមានចំនួនជនភៀសខ្លួនច្រើនបំផុតនៅលើពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm