លោកស្រី Bullrich តម្កើងខ្លួនឯងថា ជា «អ្នកផ្លាស់ប្តូរពិតប្រាកដ» សម្រាប់អាហ្សង់ទីន នៅថ្ងៃបញ្ចប់យុទ្ធនាការ

2023/10/20 11:22:06 pm        119

បេក្ខភាពប្រធានាធិបតីរបស់គណបក្សអភិរក្សនិយម លោកស្រី Patricia Bullrich កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) បានធ្វើនូវកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់លោកស្រី ក្នុងការបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ដែលមិនទាន់សម្រេចចិត្ត ដោយចាត់ទុកខ្លួនលោកស្រីថា ជា «អ្នកផ្លាស់ប្តូរពិតប្រាកដ» សម្រាប់ប្រទេសអាហ្សង់ទីន នៅមុនការបោះឆ្នោតថ្ងៃអាទិត្យ (ទី២២ ខែតុលា) នេះ។

ដោយអ្នកបោះឆ្នោត ដែលពោរពេញដោយកំហឹង ប្រឆាំងនឹងស្ថានភាពនយោបាយបច្ចុប្បន្ន អតីតរដ្ឋមន្ត្រីសន្តិសុខវ័យ ៦៧ឆ្នាំរូបនេះ បានយល់ថា លោកស្រីត្រូវប្រឈមជាមួយនឹងភាពមិនច្បាស់លាស់ រវាងប្លុក Peronist ឆ្វេងនិយម ដែលកំពុងកាន់អំណាចដឹកនាំដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Sergio Massa និងបេក្ខជនស្តាំជ្រុលនិយម លោក Javier Milei ដែលបានទទួលបានការគាំទ្រយ៉ាងច្រើនជាងការរំពឹងទុករបស់លោកស្រី។

ឈរអមដោយអតីតប្រធានាធិបតី លោក Mauricio Macri លោកស្រី Bullrich បានជួបជុំជាមួយអ្នកគាំទ្ររាប់សិបនាក់ នៅទីក្រុង Lomas de Zamora ក្នុងខេត្ត Buenos Aires ហើយលោកស្រីបានសន្យាថា នឹងស្តារសេដ្ឋកិច្ចឲ្យប្រសើរឡើងវិញ បន្ទាប់ពីការគ្រប់គ្រងរបស់លោក Massa។

ជាមួយនឹងអតិផរណាប្រចាំឆ្នាំ ១៣៨ភាគរយ ភាពក្រីក្រលើសពី ៤០ភាគរយ និងវិបត្តិសេដ្ឋកិច្ច ដែលកំពុងលេចឡើង លោកស្រី Bullrich ស្នើឲ្យប្រើប្រព័ន្ធរូបិយវត្ថុពីរ ប៉េសូ-ដុល្លារ ឱនភាពសូន្យ បន្ធូរបន្ថយការគ្រប់គ្រងមូលធន ផ្តោតទៅលើការអប់រំ និងមានវិធានការសន្តិសុខដ៏រឹងមាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm