
អំឡុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះបេសកកម្មថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកថា ពួកគេគួរតែចំណាយលុយរាប់ពាន់លានដុល្លារបន្ថែមទៀតលើការគាំទ្រអ៊ីស្រាអែល និងអ៊ុយក្រែននៅក្នុងសង្រ្គាមរបស់ពួកគេ ដោយលោកនិយាយជំទាស់ថា មានតែការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកមួយគត់ ទើបអាចការពារភាពវឹកវរនៅលើសកលលោកបាន ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Jean-Loup Samaanដែលជាមន្រ្តីស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានមជ្ឈិមបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយពីចំណុចសំខាន់នៃសុន្ទរកថារបស់លោក Biden ។
លោក Samaan និយាយថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺទាំងបរិមាណការគាំទ្រដែលនឹងដាក់ជូនសភា និងទាំងសម្តី គឺការពិតដែលលោក Bidenបច្ចុប្បន្នសំឡឹងមើលយ៉ាងច្បាស់ចំពោះអ្វីនឹងកើតឡើងនៅអ៊ីស្រាអែល ដែលជាផ្នែកមួយនៃជម្លោះទ្រង់ទ្រាយធំ ជាទីដែលជជែកគ្នាពីរុស្ស៊ី អ៊ីរ៉ង់ និងក្រុមហាម៉ាស់ ដូច្នេះហើយលោកអះអាងការពិតថា នេះគឺជាការលំបាកនៅមាន សម្រាប់លទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងរុស្ស៊ី និងអំពើភេរវកម្ម ។
លោកបន្តថា នេះគឺជាសុន្ទរកថាថ្លែងទៅកាន់ប្រជាពលរដ្ឋអាមេរិក អ្នកបង់ពន្ធអាមេរិក ដោយសារតែជាមូលដ្ឋានគោលលោក Bidenស្នើសុំឲ្យអ្នកបង់ពន្ធទទួលយកគំនិត ១០០ពាន់លានដុល្លារ ស្ថិតលើកំពូលការចំណាយផ្សេងៗទៀតទាំងអស់ ។
លោកនិយាយទៀតថា ដូច្នេះអ្នកបង់ពន្ធ ហើយនិងសភាផងដែរ នេះគឺជាសុន្ទរកថាដែលកើតមានឡើងនៅកណ្តាលវិបត្តិធំ ។ ពួកយើងស្ទើតែភ្លេចថាកាលពីរយៈពេល ៣សប្តាហ៍មុន សភាបានគំរាមបិទរដ្ឋាភិបាល ហើយនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ លើអ្នកដែលនឹងក្លាយជាមេដឹកនាំសភារបស់ក្រុមសាធារណរដ្ឋ ៕