នៅច្រកទ្វារតំបន់ហ្គាហ្សា ជំនួយបាននៅកកកុញក្នុងប្រទេសអេហ្ស៊ីប

2023/10/21 02:40:16 am        45

ស្បៀងអាហារ ថ្នាំពេទ្យ ឧបករណ៍បន្សុតទឹក ផលិតផលអនាម័យ និងភួយ ជាជំនួយដែលកំពុងនៅកកកុញក្នុងតំបន់ Sinai ប្រទេសអេហ្ស៊ីប នៅអាកាសយានដ្ឋាន El Arish ដែលជាការបើកទីតាំងបន្ថែម ដើម្បីដោះស្រាយការដឹកជញ្ជូនជំនួយ។ Rafah គឺជាព្រំដែនឆ្លងកាត់ ចូលទៅកាន់តំបន់ហ្គាហ្សា ដែលប្រទេសអេហ្ស៊ីប បានសន្យាបើកនៅថ្ងៃសុក្រ ទី២០ ខែតុលានេះ មានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រទៅកាន់ភាគខាងកើត។ 

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគែរ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាចាំបាច់ត្រូវតែមានដំណើរការផ្នែកមនុស្សធម៌ដោយគ្មានការរារាំង និងរហ័ស បន្ទាប់ពីការការព្រមានខ្លាំងៗអំពីផលប៉ះពាល់ នៃការបិទផ្លូវរបស់អ៊ីស្រាអែល។

លោក Guterres បាននិយាយថាច្រកឆ្លងកាត់ តំបន់ Rafah និងអាកាសយានដ្ឋាន El Arish មិនត្រឹមតែសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាក្តីសង្ឃឹម និងជាជីវិតសម្រាប់ប្រជាជនតំបន់ហ្គាហ្សា។

លោក Ahmed Ali ប្រធានអឌ្ឍចន្ទក្រហមអេហ្ស៊ីប បានប្រាប់សារព័ត៌មាន AFP ថា អង្គការរបស់លោក បានទទួលជំនួយចំនួន២ទី៣យន្តហោះក្នុងមួយថ្ងៃ ជួលដឹកជញ្ជូនដោយ ទីភ្នាក់ងារមនុស្សធម៌ ឬរដ្ឋ ដែលមានបំណងបញ្ជូនស្បៀងអាហារ ទឹក ការផ្គត់ផ្គង់ថ្នាំពេទ្យ ទៅកាន់ពលរដ្ឋប៉ាឡេស្ទីន ២.៤លាននាក់ ក្នុងតំបន់ហ្គាហ្សា។

ប្រទេសអ៊ីស្រាអែល បានដាក់ការបិទផ្លូវដ៏តឹងរ៉ឹង លើតំបន់ហ្គាហ្សារយៈពេល១៦ឆ្នាំមកហើយ និងបានប្រកាសការហ៊ុមព័ទ្ធទាំងស្រុង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់អ៊ីស្លាមនិយមលើទឹកដីរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា បានព្រមព្រៀងអនុញ្ញាតឲ្យជំនួយឆ្លងកាត់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm