សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហាន៤នាក់ និងភេរវជន៦នាក់បានស្លាប់ ក្នុងការប៉ះទង្គិចដាច់ដោយឡែកពីគ្នានៅខេត្ត Khyber Pakhtunkhwa ភាគពាយព្យប្រទេសប៉ាគីស្ថាន។
ប្រព័ន្ធផ្សព្វផ្សាយយោធា នៃអង្គភាពទំនាក់ទំនងអន្តរសេវា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងស្រុក Waziristan ភាគខាងជើង ការប្រយុទ្ធគ្នាដោយកាំភ្លើងបានផ្ទុះឡើង រវាងភេរវជន និងកងទ័ព។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អង្គភាពបាននិយាយថា អំឡុងប្រតិបត្តិការ ភេរវជន៦នាក់ និងទាហាន៣នាក់បានស្លាប់ ហើយអំឡុងការបាញ់តគ្នានៅក្នុងស្រុក Waziristan ភាគខាងត្បូង ទាហានម្នាក់បន្ថែមទៀតបានស្លាប់ ។