
កងកម្លាំងអ៊ីស្រាអែលបានរឹតបន្តឹងសន្តិសុខ និងបានដំឡើងរបាំង នៅតាមដងផ្លូវនានានៃក្រុងហ៊្សេរុយសាឡិមខាងកើត នៅមុនការបួងសួង នាថ្ងៃសុក្រ (ទី២០ ខែតុលា) នេះ។
គេរំពឹងថា អ្នកមានជំនឿយ៉ាងស្មោះស្ម័គ្រនឹងជួបជុំគ្នានៅព្រះវិហារ Al Aqsa របស់ទីក្រុងបុរាណហ៊្សេរុយសាឡិម ដើម្បីធ្វើការបួងសួង ចំពេលមានជម្លោះ រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។
បរិវេណនេះ គឺជាទីកន្លែងដ៏ពិសិដ្ឋបំផុតទី៣ របស់សាសនាអ៊ីស្លាម បន្ទាប់ពីទីសក្ការៈ នៅទីក្រុង Mecca និង Medina របស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត និងជាកន្លែងពិសិដ្ឋបំផុត សម្រាប់ជនជាតិជ្វីហ្វ ដែលហៅទីកន្លែងនេះថា ជាវិហារកំពូលភ្នំ៕