
ភ្លៀងធ្លាក់ខ្លាំង បានបង្ខំឲ្យមានការលុបចោលសេវាកម្មរថភ្លើង និងនាំឲ្យមានការអាក់ខានដល់ផ្លូវរថភ្លើងក្រោមដីនៅក្នុងទីក្រុងម៉ាឌ្រីដ ស្របពេលដែលព្យុះ Aline បោកបក់មកលើរដ្ឋធានីប្រទេសអេស្ប៉ាញមួយនេះ ។
សួនកម្សាន្ត Retiro បានបិទទ្វារ ដោយសារតែខ្យល់បក់ខ្លាំង ហើយនិងបានរកឃើញកម្ពស់ទឹកភ្លៀងខ្ពស់បំផុត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
ចំណែកឯល្បាក់ទឹក ត្រូវបានគេមើលឃើញហូរធ្លាក់ចុះក្រោមពីលើកាំជណ្តើរក្នុងស្ថានីយ៍រថភ្លើងល្បឿនលឿន Banco de Espana ធ្វើឲ្យអ្នកដំណើរមិនអាចចូលក្នុងបាន ។
ផ្លូវរថភ្លើងល្បឿនលឿនក្រុងម៉ាឌ្រីដ ខ្សែលេខ ១ ខ្សែលេខ ៥ និងខ្សែលេខ ៧នៅបន្តបិទសេវាកម្ម អស់រយៈពេលជាច្រើនម៉ោងមកហើយ ខណៈដែលរថភ្លើងក្នុងតំបន់ ត្រូវបានពន្យាពេល ។
នៅថ្ងៃសុក្រនេះ តំបន់ភាគខាងជើងប្រទេសអេស្ប៉ាញ បន្តស្ថិតនៅក្នុងការប្រកាសអាសន្នកម្រិតពណ៌លឿងទុំ ដែលជាការប្រកាសអាសន្នកម្រិតខ្ពស់បំផុតលំដាប់ទី ២ ដោយសារតែសន្ទុះខ្យល់បក់ខ្លាំង ៕