
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើនការព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋអាមេរិកនៅក្នុងប្រទេសលីបង់ដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេគួរតែមានគម្រោងចាកចេញពីប្រទេស«ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ការផ្តល់ប្រឹក្សាដែលចេញដោយស្ថានទូតអាមេរិកនៅទីក្រុងបេរូត បានព្រមានប្រជាជនអាមេរិកឲ្យរៀបចំផែនការចាកចេញពីប្រទេសនេះ «ខណៈជម្រើសពាណិជ្ជកម្ម នៅតែធ្វើទៅបាន»។
ស្ថានទូតបាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពសន្តិសុខជាក់ស្តែង ហើយបានបន្ថែមថា យើងសូមណែនាំឲ្យពលរដ្ឋអាមេរិក ដែលជ្រើសរើស មិនចាកចេញ រៀបចំផែនការបន្ទាន់សម្រាប់ស្ថានភាពអាសន្ន។
ការផ្តល់ប្រឹក្សានេះ បានកើតឡើង បន្ទាប់ពីភាពតានតឹង បានកើនឡើងពីដើមសប្តាហ៍នេះ នៅពេលដែលក្រសួងការបរទេស បានព្រមានជនជាតិអាមេរិកឲ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសលីបង់ ដោយសារ«ស្ថានភាពសន្តិសុខដែលមិនអាចទាយទុកជាមុនបាននៅទីនោះ។ វាក៏កើតឡើងផងដែរ នៅពេលដែលការតវ៉ា បានផ្ទុះឡើងនៅក្នុងប្រទេសលីបង់ ជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក្រុមហេសបូឡា ដែលបានបាញ់តវ៉ាជាមួយកងកម្លាំងអ៊ីស្រាអែលនៅតាមព្រំដែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានអំពាវនាវឲ្យមាន«ទិវានៃកំហឹងដែលមិនធ្លាប់មានពីមុនមក» មុនពេលធ្វើបាតុកម្ម។