គ្មាន​ការ​ពន្យារពេល​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេស​ថៃ​ឡើយ​

2021/06/05 06:04:39 pm        152

ថៃ៖ មន្ត្រី​សុខាភិបាល​ថៃ​បាន​អះ​អាង​ថា​ នឹង​គ្មាន​ការ​ពន្យារពេល​ក្នុង​ការ​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយ​ធំ​របស់​ប្រទេស​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា​នោះ​ទេ បន្ទាប់ពី​ក្រុមហ៊ុន AstraZeneca បាន​ដឹកជញ្ជូន​វ៉ាក់សាំង​ចំនួន ១,៨​លាន​ដូ​ស​មកដល់​​ប្រទេស​ថៃ​ក្នុង​សប្ដាហ៍​នេះ​។

​ក្នុង​ពិធី​ប្រគល់​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន AstraZeneca ប្រទេស​ថៃ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​លោក Anutin Charnvirakul បាន​និយាយ​ថា ​ព័ត៌មានដែល​ថា​ត្រូវ​បាន​ពន្យារពេល​គឺ​មិន​ពិត​នោះ​ទេ​។ វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ថៃ ​ដោយ​ក្រុមហ៊ុន Siam Bioscience ជា​ដៃគូ​ក្នុងស្រុករបស់​ក្រុមហ៊ុន AstraZeneca នឹង​ត្រូវ​ចែកចាយ​ក្នុងស្រុក និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​។​ អ្នកតំណាង​ក្រុមហ៊ុន AstraZeneca បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ពួកគេ​ផលិត​យឺត​ជាង​កាលបរិច្ឆេទ​ផលិតកម្ម សម្រាប់​ប្រទេស​ថៃ ​និង​នាំចេញ​។ លោក James Teague ប្រធានក្រុមហ៊ុន AstraZeneca Thailand បាន​និយាយ​ថា យើង​កំពុង​ធ្វើ​ការ​ចែកចាយ​វ៉ាក់សាំង​។ យោង​តាម​សេចក្ដីជូនដំណឹង​កាល​ពី​ពេល​ពីមុន​របស់​អាជ្ញាធរ​ថៃ ក្រុមហ៊ុន ​AstraZeneca ត្រូវ​ផ្តល់​ឲ្យ​វ៉ាក់សាំង​ចំនួន ៦លាន​ដូ​ស​មក​ប្រទេស​ថៃ​នៅ​ខែ​មិថុនា និង​ ១០​លាន​ដូ​ស​រៀង​រាល់​ខែចាប់ពី​ខែ​កក្កដា​ដល់​ខែ​វិច្ឆិកា និង ៥​លាន​ដូ​ស​ចុងក្រោយ​ក្នុង​ខែ​ធ្នូ​។

ប៉ុន្តែ​លោក​ Teague ប្រធាន​ក្រុមហ៊ុន AstraZeneca Thailand បាន​បដិសេធ​មិន​បញ្ជាក់ ​នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​កាលបរិច្ឆេទ ​និង​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​បញ្ជូន​មក​។ រហូតមក​ដល់​ពេលនេះ​តិច​ជាង ៤% នៃ​ប្រជាជន​ប្រមាណ​ ៦៩​លាន​នាក់​របស់​ប្រទេស​ថៃ បាន​ទទួល កម្រិត​វ៉ាក់សាំង​យ៉ាងហោចណាស់​ដូ​ស​ទី​១​។ រដ្ឋាភិបាល​មានបំណង​ប្រមូលប្រជាជន​ប្រមាណ ៧០% នៃ​ចំនួន​ប្រជាជន​ឱ្យ​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ​នៅ​ដំណាច់​ឆ្នាំ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm