រដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ ការចោទប្រកាន់របស់អាមេរិកពីជំនួយយោធាកូរ៉េខាងជើងគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ

2023/10/21 06:06:04 am        387

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃសុក្រនេះថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ទីក្រុងម៉ូស្គូ ទទួលបានជំនួយយោធាពីកូរ៉េខាងជើង គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ។ 

អ្នកសារព័ត៌មានរបស់ TASS បានសួរថា ដូច្នេះពាក្យសម្តីរបស់លោក Kirby ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានពីយោធារបស់ពួកយើង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ពួកយើងជាមួយកូរ៉េខាងជើង ថាពួកគេបញ្ជូនឲ្យពួកយើងនូវអ្វីមួយ គឺជាពាក្យចចាមអារ៉ាមទេឬ តើពិតទេ?  

លោក Lavrov ឆ្លើយវិញថា វាជាការពិត ។ ខ្ញុំចាត់ទុកវាថាជាពាក្យចចាមអារ៉ាម ។ ខ្ញុំសូមនិយាយម្តងទៀតថា បើសិនជាពួកគេពឹងផ្អែកច្រើនលើរូបភាពផ្កាយរណប ដល់ពេលនោះមានស្ថានភាពច្រើនណាស់ជាទីដែលរូបភាពទាំងនេះ អាចជួយធ្វើឲ្យស្ថានភាពធម្មតា ដែលរួមទាំងការពាក់ព័ន្ធនឹងការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា ។ 

គួរឲ្យដឹងថា សេតវិមាន បាននិយាយកាលពីថ្ងៃទី ១៣ ខែតុលាថា កាលពីពេលថ្មីៗនេះ កូរ៉េខាងជើង បានផ្តល់ឲ្យ រុស្ស៊ីនូវការដឹកជញ្ជូនអាវុធ ហើយនិងបានចាត់ទុកថាវាគឺជាដំណើរវិវត្តន៍បង្កបញ្ហា ក៏ដូចជាបានលើកឡើងក្តីកង្វល់ពីទំនាក់ទំនងយោធាកាន់តែធំទូលាយរវាងប្រទេសទាំង ២ ។ 

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបគ្នានៅក្នុងជំនួបកំពូលដ៏កម្រមួយកាលពីខែមុន ដែលពួកគេបានពិភាក្សាលើបញ្ហាយោធា សង្រ្គាមនៅអ៊ុយក្រែន ហើយនិងលទ្ធភាពដែលរុស្ស៊ីជួយដល់កម្មវិធីផ្កាយរណបរដ្ឋសម្ងាត់របស់ទីក្រុងព្យុងយ៉ាង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm