ភ្នំពេញ ៖ ស្ថានភាពផ្លូវលេខ១០៤ នៃភូមិសាស្ត្រសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះកំពុងរងការខូចខាត ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតហូរកាត់ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មកម៉្លេះ ។
សូមជម្រាបជូនថា គិតត្រឹមវេលាម៉ោង១៦ និង០០នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ បណ្តាលឲ្យជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋ ៩ សង្កាត់ នៃ ភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ស្មើនិង៣២ភូមិ ១,៥៣៥ខ្នងផ្ទះ, ១,៥៨៦គ្រួសារ, ផ្លូវ ១៦ខ្សែ, សាលារៀនចំនួន ៤, មណ្ឌលសុខភាពចំនួន ២ ៕ តារាវុទ្ធី



