ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសុក្រ ដែលតាមការសន្និដ្ឋានថាជាយន្តហោះឈ្លបយកការណ៍របស់ចក្រភពអង់គ្លេសនៅលើអាកាស លើសមុទ្រខ្មៅ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រុស្ស៊ីបានប្រញាប់ប្រញាល់បញ្ជូនយន្តហោះចម្បាំង Su-27 ចំនួនពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរារាំងយន្តហោះយោធាអង់គ្លេសចំនួន ៣ គ្រឿង មិនឲ្យចូលទៅក្នុងដែនអាកាសរុស្ស៊ីនៅលើសមុទ្រខ្មៅ។

ក្រសួងនិយាយថា យន្តហោះចម្បាំងរុស្ស៊ី ត្រូវបានបញ្ជូនដើម្បីស្ទាក់ចាប់នៅគោលដៅដែនអាកាសចំនួនបី ដែលខិតមកជិតព្រំដែន ហើយបានកំណត់អត្តសញ្ញាណយន្តហោះទាំងនោះថាជាយន្តហោះឈ្លបយកការណ៍ RC-135 ចំនួន១គ្រឿង និងយន្តហោះចម្បាំង Typhoon ចំនួនពីរគ្រឿង។
សេចក្តីថ្លែងការណ៍បាននិយាយថា ខណៈយន្តហោះចម្បាំងរុស្ស៊ីខិតមកជិត យន្តហោះយោធាបរទេស បានហោះចេញពីព្រំដែនរដ្ឋរបស់សហព័ន្ធរុស្ស៊ី។
សមុទ្រខ្មៅ បានក្លាយជាតំបន់ដ៏សំខាន់ កើនឡើងកាន់តែខ្លាំងក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលពេលនេះជិតដល់ចុងបញ្ចប់នៃខែទី ២០ ក្នុងសង្គ្រាម។
ប្រធានាធិបតី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា លោកបានបញ្ជាឱ្យយន្តហោះរុស្ស៊ីបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ដើម្បីល្បាតនៅលើសមុទ្រខ្មៅ៕
