កងទ័ពនីហ្សេ និយាយថា ការដកទ័ពបារាំងចេញពីប្រទេសនីហ្សេ មានចំនួនជិត​ពាក់កណ្តាលហើយ

2023/10/21 05:12:07 pm        434

វរសេនីយ៍ឯក Mamane Sani Kaiou របស់ប្រទេសនីហ្សេ បាននិយាយកាលពីថ្ងៃសុក្រថា ក្បួន​រថយន្ត​យោធាបារាំង នឹងចាកចេញពីប្រទេសនីហ្សេ ទៅកាន់ប្រទេសឆាដ ក្នុងប៉ុន្មានថ្ងៃ​ខាង​មុខ​នេះ ដែលបានបង្ហាញថាជាចំណុចពាក់កណ្តាលផ្លូវនៃការដកកងទ័ពបារាំងចំនួន ១.៤៥០នាក់ មាន​មូលដ្ឋាននៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ។

កាលពី​សប្តាហ៍មុន ក្បួនរថយន្តយោធាបារាំង បានចាប់ផ្តើម​ចាក​ចេញ​ពី​មូលដ្ឋាន​នៅ​ប្រទេស​នីហ្សេ ភាគនិរតី ជាការចាប់ផ្តើមចាកចេញជាការទាមទារដោយរបបយោធាប្រទេសនីហ្សេ ដែល​បង្ក​ផល​ប៉ះពាល់បន្ថែមទៀតដល់ឥទ្ធិពលរបស់ប្រទេសបារាំងនៅក្នុងតំបន់ Sahel រងគ្រោះ​ដោយ​ជម្លោះ​របស់អាហ្វ្រិកខាងលិចមួយនេះ។

ឧត្តមសេនីយ៍បារាំងម្នាក់ លោក Eric Ozanne បាននិយាយថា ក្បួនរថយន្ត​ដែល​បាន​ចាក​ចេញ​កាល​ពី​សប្តាហ៍មុន បានទៅដល់រដ្ឋធានី អិន ដ្យាមេណា (N'Djamena) របស់ប្រទេសឆាដ ហើយ​ការ​ធ្វើដំណើរបានប្រព្រឹត្តទៅយ៉ាងរលូន។

បន្ទាប់ពី​មានសម្ពាធជាច្រើនសប្តាហ៍ពីមន្ត្រីយោធា ដែលបានដណ្តើមអំណាចកាលពីខែកក្កដា ប្រទេស​បារាំង កាលពីខែមុនបានព្រមព្រៀងដកកងទ័ពរបស់ខ្លួនមានមូលដ្ឋាននៅប្រទេសនីហ្សេ នៅ​ត្រឹមចុងឆ្នាំនេះ ជាការបែក​បាក់​យ៉ាង​ច្បាស់​លាស់​ក្នុង​ទំនាក់​ទំនង​យោធា​ជាមួយ​អតីត​អាណានិគម​របស់ខ្លួន ក្នុងពេលមានការឆ្លើយតបប្រឆាំងបារាំងក្នុងតំបន់នេះជាបន្តបន្ទាប់។

លោក Ozanne បាននិយាយថា ការដកកងទ័ពទៅតាមផ្លូវឆ្លងកាត់ប្រទេសឆាដ នឹងមិន​មាន​សេស​សល់​នៅ​ទី​នោះទេ ហើយគោលដៅនៅតែត្រូវបញ្ចប់ការដកកងទ័ពចេញពីប្រទេសនីហ្សេ នៅ​ត្រឹមថ្ងៃទី ៣១ ខែធ្នូ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm