ម៉ាឡេស៊ី៖ ការចាក់វ៉ាក់សាំង COVID-19 របស់ប្រទេសម៉ាឡេស៊ីបានបន្ត បន្ទាប់ពីរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្លីនិកឯកជន និងមន្ទីរពេទ្យរាប់រយកន្លែងផ្តល់ការចាក់វ៉ាក់សាំង។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway Medical Center ក្នុងក្រុង Petaling Jaya បានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង ដោយផ្តល់ការចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ និងជនពិការ។

ប្រទេសម៉ាឡេស៊ីបានមើលឃើញការកើនឡើង នូវករណីដែលបានបញ្ជាក់ពីករណីជំងឺCOVID-19 កាលពីសប្ដាហ៍មុន ដែលបង្ខំឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin អនុវត្តការបិទខ្ទប់ក្រុងរយៈពេល ២សប្ដាហ៍ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមិថុនា។ ករណីឆ្លងនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើង ចាប់តាំងពីមានមនុស្សជាច្រើនបានបំពានច្បាប់សុវត្ថិភាព ក្នុងការវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ក្នុងអំឡុងពេលពិធីបុណ្យ Eid របស់សាសនាអ៊ីស្លាមថ្មីៗនេះ។
ករណីប្រចាំថ្ងៃបានឆ្លងពី ៦០០០ករណី និងឈានដល់ ៩.០០០ករណីជាលើកដំបូងក្នុងរយៈពេល ១០ថ្ងៃក្នុងខែឧសភា។ ចំនួនករណីសរុបនៃប្រទេសម៉ាឡេស៊ីបានកើនឡើង ៥ដងចាប់តាំងពីឆ្នាំកន្លងទៅដល់ ៥៩៥.៣៧៤ករណីចាប់តាំងពីមានការរាតត្បាត និងមានអ្នកស្លាប់ជាង ៣.០០០នាក់រួមទាំងការស្លាប់របស់កុមារនាពេលថ្មីៗនេះ។ ប្រទេសនេះសង្ឃឹមថា ប្រជាជន ៨០% នៃប្រជាជនចំនួន ៣៣លាននាក់ទទួលបានការចាក់វ៉ាក់សាំងនៅដំណាច់ឆ្នាំនេះ៕
អត្ថបទ៖ ប៊ុនថន