ចិន៖ ការចោទប្រកាន់របស់អាមេរិក ពីបទស្ទាក់ចាប់នៅលើដែនអាកាសដ៏គ្រោះថ្នាក់ គឺជា​ហេតុផលនយោបាយ

2023/10/21 05:55:55 pm        494

ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃសុក្រថា សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក ដែលចោទប្រកាន់យោធារបស់ខ្លួនពីបទស្ទាក់ចាប់នៅលើដែនអាកាសថា «មានហានិភ័យ និងដោយបង្ខិតបង្ខំ» ដែល​មាន​ចេតនា​លាប​ពណ៌​មក​លើ​ប្រទេស​ចិន​ដោយ​ហេតុ​ផល​នយោបាយលាក់កំបាំង។ ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសចិន ប្រឆាំង​ដាច់ខាតចំពោះបញ្ហានេះ ហើយបានដាក់បង្ហាញយ៉ាងរឹងមាំទៅកាន់ភាគីសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះ​ចម្បាំង​របស់​ប្រទេស​ចិន បានចូលពាក់​ព័ន្ធ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ឥរិយាបថ​ប្រតិបត្តិការ​បង្ខិតបង្ខំ និង​មាន​ហានិភ័យ​នៅ​ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ ២០២១ មក ។

ក្រសួងបាននិយាយថា ការស្ទាក់ចាប់ដោយគ្មានសុវត្ថិភាពចំពោះយន្តហោះអាមេរិក និងសម្ព័ន្ធមិត្ត នៅ​ក្នុងដែនអាកាសអន្តរជាតិ គឺជាយុទ្ធនាការរួមគ្នានិងធ្វើមជ្ឈការដោយមន្ត្រីចិន ដើម្បីបង្ខិតបង្ខំ ឱ្យ​មាន​ការផ្លាស់ប្តូរសកម្មភាពប្រតិបត្តិការដោយស្របច្បាប់របស់សហរដ្ឋអាមេរិក។ ក្រសួង​ការពារ​ជាតិ​ចិន បាននិយាយឆ្លើយតបថា សហរដ្ឋ​អាមេរិក​បាន​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​របស់​យោធាចិន ដែលខ្លួនបាននិយាយថាពុំមានឡើយនៅពេលបច្ចុប្បន្ន។

ក្រសួងនិយាយថា មូលហេតុឫសគល់នៃបញ្ហាសន្តិសុខដែនសមុទ្រ និងយោធាដែនអាកាស រវាង​ប្រទេស​ចិន និងសហរដ្ឋអាមេរិក គឺដោយសារការពិតនោះថា នាវាចម្បាំង​ និង​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក បានចូលមកជិតមាត់ទ្វារផ្ទះរបស់ចិនពីចម្ងាយ ដើម្បីបង្កបញ្ហា និង​ជា​ការ​បង្ក​រឿង​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm