ប្រជាជនមូស្លីមនៅជុំវិញពិភពលោក បានតវ៉ាកាលពីថ្ងៃសុក្រ ដោយទាមទារឱ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ ស្ត្រីម្នាក់នៅទីក្រុងគែរ និយាយថា នាងមានអារម្មណ៍ប៉ះទង្គិចជាខ្លាំង។ ការឈឺចាប់នៅតំបន់ហ្គាហ្សា គឺជាការឈឺចាប់របស់យើង។
បាតុករជិត ៦.០០០នាក់ បានចេញធ្វើបាតុកម្មក្នុងប្រទេសហ្សកដានី ជាកន្លែងដែលប្រជាជនភាគច្រើនមានកេរ្តិ៍ដំណែលមកពីប៉ាឡេស្ទីន។ ពួកគេបានអំពាវនាវឲ្យការទម្លាក់គ្រាប់បែកត្រូវបញ្ចប់ និងបានបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស ដោយជំរុញឲ្យក្រុមនេះវាយប្រហារទៅលើអ៊ីស្រាអែល វាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះទម្លាក់គ្រាប់បែកអត្តឃាត។

អស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដែលអ៊ីស្រាអែល បាននិងកំពុងវាយលុកលើតំបន់ហ៊ុមព័ទ្ធដោយការវាយប្រហារយ៉ាងខ្លាំង ដែលអាជ្ញាធរនៅទីនោះនិយាយថាបានសម្លាប់មនុស្សជាង ៤.០០០ នាក់។ អ៊ីស្រាអែល ក៏កំពុងបង្កើនសម្រាប់សង្រ្គាមលើដីគោកក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស។
ខណៈរដ្ឋាភិបាលប្រទេសលោកខាងលិចមួយចំនួន បានដាក់ការគាំទ្ររបស់ពួកគេនៅពីក្រោយយុទ្ធនាការយោធារបស់អ៊ីស្រាអែល រដ្ឋមូស្លីមជាច្រើនបានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។
នៅក្នុងទីក្រុងគែរ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅវិហារអ៊ីស្លាមដ៏ចំណាស់បំផុតមួយក្នុងពិភពលោក។ ក្រុមអ្នកតវ៉ានិយាយថា កម្លាំងជំរុញសម្រាប់បាតុករជាច្រើននាក់ គឺបណ្តាលមកពីការបំផ្ទុះកាលពីថ្ងៃអង្គារនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលអាជ្ញាធរនៅទីនោះបាននិយាយថា បានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ ក្រុមហាម៉ាស់ និយាយថា អ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះនេះ ខណៈអ៊ីស្រាអែល បានដាក់កំហុសការបាញ់រ៉ុក្កែតដែលបរាជ័យដោយក្រុមប៉ាឡេស្ទីន៕
