អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយថា ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ (ទី២១ ខែតុលា) នេះ បានផ្អាកការសាកល្បងដ៏សំខាន់មួយនៅក្នុងបេសកកម្មអវកាសមានអាកាសយានិកដ៏ធំរបស់ខ្លួនឈ្មោះ «Gaganyaan»។
ប្រធាន ISRO លោក S. Somanath បានប្រាប់ថា៖ «យានមានសុវត្ថិភាពធម្មតា»។ តាមរយៈការបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានឲ្យដឹងថា ហេតុផល ដែលនាំឲ្យមានការផ្អាកនេះ ត្រូវបានកំណត់អត្តសញ្ញាណ និងកែតម្រូវ ហើយការបាញ់បង្ហោះត្រូវបានគ្រោងទុកនៅម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤:៣០ ម៉ោងសកល)។
បេសកកម្មយានអវកាស Gaganyaan មានគោលបំណងអភិវឌ្ឍបន្ទប់បើកបររបស់យានអវកាស ដែលអាចឲ្យមនុស្សរស់នៅបាន ដែលនឹងដឹកនាវិក ៣នាក់ទៅកាន់គន្លងតារាវិថី ដែលមានចម្ងាយ ៤០០គីឡូម៉ែត្រ សម្រាប់រយៈពេល ៣ថ្ងៃ មុនពេលចុះចតក្នុងមហាសមុទ្រឥណ្ឌា៕

