សាលាហ៊្វូតព្រីនអន្តរជាតិប្រារព្ធពិធីសម្ពោធអគារសិក្សាថ្មីមួយទៀតសម្រាប់កម្មវិធីអប់រំកុមារតូចៗ

2023/10/21 10:33:02 pm        877

សាលាហ៊្វូតព្រីនអន្តរជាតិ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បាន​សម្ពោធ​អគារ​សិក្សា​ថ្មី​មួយ​ទៀត នៃសាខាទូលទំពូង សម្រាប់កម្មវិធីអប់រំដល់កុមារតូចៗបែបអន្តរជាតិ ខណៈ​ការ​សម្ពោធ​នេះ​ក៏មានការចូលរួមពីមាតា បិតា អណាព្យាបាលសិក្សានុសិស្ស ដែលមានកូនៗ និង​ចៅ​ៗ​ចូល​រៀននូវសាលានេះផងដែរ។

លោក អានឌ្រី ស្រ្តូវនាយកសាលាហ៊្វូតព្រីនអន្តរជាតិ បានថ្លែអថា ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ នៃ​អគារ​អប់រំ​កុមារតូចៗនេះ គឺចង់បង្ហាញអំពីបន្ទប់ បណ្ណាល័យ ដែលមានលក្ខណៈស្តង់ដា សម្រាប់​ផ្តល់​ការអប់រំ និងសិក្សាដល់កុមារតូចៗប្រកបដោយសុវត្ថិភាព និងផាសុកភាព និង​ថែម​ទាំង​បង្កើន​ភាព​ឆ្លាតវៃដល់ កុមារៗកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

លោកបន្តថា កម្មវិធីសម្ពោធនូវអគារសិក្សាថ្មីនេះ គឺមានបន្ទប់សិក្សាសម្រាប់កុមារតូចៗចំនួនបី បន្ទប់បណ្ណាល័យ១ និងទីកន្លែងសិក្សាធំទូលាយទាំងក្នុង និងក្រៅ ដែល​បណ្តុះ​ឲ្យ​មាន​ការ​សម្រប​ខ្លួន​ តាមរយៈថ្នាក់សិក្សាដែលមានការផ្លាស់ប្តូរ ទីកន្លែងសិក្សាដោយការលេង និងការ​ផ្តោត​លើ​ការ​ត្រិះ​រិះ​ពិចារណា របស់កុមារតូចៗជាដើម។

កម្មវិធីសម្ពោធនេះ ក៏មានការសម្តែង និង និងសកម្មភាពសប្បាយផ្សេងៗរបស់ កុមារតូចៗផងដែរ ដោយ​ក្នុងនោះមានការលេងល្បែងកំសាន្ត និងការសម្តែងពីត្លុកកំប្លែងរបស់កុមារ បង្ហាញ​ដល់​មាតាបិតា អណាព្យាបាលរបស់សិស្សានុសិស្សផងដែរ។

សូមបញ្ជាក់ថាសាលាហ៊្វូតព្រីនអន្តរជាតិ បានទទួលស្គាល់ពីសមាគមន៍WASC ខណៈសាលានេះ បាន​ផ្តល់ជូនការអប់រំដល់កុមារតូចៗអន្តរជាតិ និងកម្មវិធីសិក្សា និងការប្រឡងខេមប្រ៊ីជ ព្រម​ទាំង​កម្មវិធី​សិក្សាភាសាខ្មែរសម្រាប់សិស្សានុសិស្សជនជាតិខ្មែរ ដើម្បីទទួលបានសញ្ញាបត្រថ្នាក់ជាតិ ពី​ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ មួយវិញទៀត​អគា​រ​សិក្សា​សម្រាប់​កម្ម​វិធី​អប់រំ​កុមារ​តូច​ថ្មី​នេះ ​នឹងផ្តល់នូវវិសាល ភាពដល់ក្រុមគ្រូសារហ៊្វូតព្រីន និងផ្តល់​ទំនុក​ចិត្ត​ដល់​សហគមន៍​នៃ​សាលា​ហ៊្វូតព្រីន​អន្តរជាតិទាំងមូល៕ អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm