កូរ៉េខាងជើងថ្កោលទោសអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន

2023/10/21 11:21:13 pm        577

កូរ៉េខាងជើង នៅថ្ងៃសៅរ៍ (ទី២១ ខែតុលា) បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះ​ការ​ផ្គត់ផ្គង់​ឲ្យ​ប្រទេសអ៊ុយក្រែននូវមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលគេស្គាល់ថា ATACMS (ប្រព័ន្ធ​មីស៊ីល​តាកទិចកងទ័ព) ដោយនិយាយថា ការវាយប្រហារណាមួយលើរុស្ស៊ីជាមួយនឹងមីស៊ីលនេះ នឹង​រារាំង​ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យមានសន្តិភាព។

កាល​ពីថ្ងៃអង្គារ អ៊ុយក្រែនបានប្រាប់ថា ខ្លួន​បាន​ប្រើប្រាស់​ជា​លើក​ដំបូង​នូវ​ប្រព័ន្ធ​មីស៊ីល​តាក​ទិច​កង​ទ័ព (ATACMS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដោយ​បាន​ធ្វើ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​លើ​អាកាស​យានដ្ឋានចំនួន២ នៅតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាភិបាលក្រុងគីវ បាន​ស្នើ​សុំម្តង​ហើយម្តងទៀតពីទីក្រុងវ៉ាស៊ីនតោនឲ្យជួយផ្ដល់នូវគ្រាប់មីស៊ីល ខណៈដែលសន្យាថា នឹង​មិន​ប្រើប្រាស់មីស៊ីលទាំងនោះនៅក្នុងប្រទេសរុស្ស៊ីទេ។

ក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័តមានរដ្ឋ KCNA ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េខា​ង​ជើង​ប្រចាំ​នៅ​រុស្ស៊ី លោក Sin Hong-Chol បានលើកឡើងថា៖ «នៅទីបំផុត សហរដ្ឋ​អាមេរិក​បាន​ប្រគល់​ប្រព័ន្ធមីស៊ីលបាញ់លើដី ATACMS ឲ្យដល់អ៊ុយក្រែនហើយ បើទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង និងការប្រឆាំងយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិក៏ដោយ»។

លោក Hong-Chol បានបន្ថែមថា៖ «រាល់ការវាយប្រហារនៅផ្នែកខាងក្នុងនៃប្រទេសរុស្ស៊ី ដែល​ជា​មហា​អំណាចនុយក្លេអ៊ែរ នឹងមិនជួយបញ្ចប់ស្ថានការណ៍នៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ឬជួយ​ដល់​ដំណោះ​ស្រាយសន្តិវិធី ដូចដែលសហរដ្ឋអាមេរិកលើកឡើងនោះឡើយ ប៉ុន្តែផ្ទុយ​ទៅ​វិញ​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​ឲ្យ​តំបន់​អឺរ៉ុប​ទាំង​មូល​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់​នៃ​សង្គ្រាម​គ្មាន​ទី​បញ្ចប់​ និងការអូសបន្លាយសង្គ្រាមប៉ុណ្ណោះ»។

សូម​បញ្ជាក់ថា បើយោងតាម គេហទំព័ររបស់កងទ័ពសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រភេទ​ថ្មីៗ​ជា​ច្រើន​របស់ ATACMS អាចមានលទ្ធភាពផ្ទុកគ្រាប់បែកចង្កោម។ ប្រព័ន្ធនេះផ្តល់នូវ «សមត្ថភាព​ក្នុងការវាយប្រហារគោលដៅជាមួយនឹងការវាយតម្លៃខ្ពស់ ដោយ​ធ្វើ​ការ​បាញ់​យ៉ាង​ជាក់​លាក់​រហូតដល់ចម្ងាយ ៣០០គីឡូម៉ែត្រ»៕


អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        20
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        20
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm