សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភ និងសោកស្តាយចំពោះជម្លោះនៅមជ្ឈឹមបូព៌ា​ដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់

2023/10/21 11:39:31 pm        783

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​ការ​ព្រួយ​បារម្ភ និងមានការសោកស្តាយចំពោះជម្លោះនៅមជ្ឈឹមបូព៌ា ដែលបា​ន​បណ្តាល​ឲ្យ​មនុស្ស​ស្លូត​ត្រង់​ជា​ច្រើននាក់បាត់បង់ជីវិត ហើយសម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថា ប្រទេស​ជា​សមាជិក នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការឈូងសមុទ្រមានតួនាទីសមស្របបំផុត ក្នុង​ការ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រក្សាភាពអត់ធ្មត់ ឈានទៅរកកិច្ចព្រមព្រៀងឈប់បាញ់គ្នា។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុង កិច្ច​ប្រជុំ​«កំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» ដែល​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​រីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «លទ្ធផ​ល នៃ​កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» ដែល​ទើប​ចេញ​នា​ថ្ងៃ​ទី២១ ខែតុលា នេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា «បានសម្តែងនូវការព្រួយបារម្ភ និងសោក​ស្តាយ​ចំពោះ​ការ​កើន​ឡើង​នៃ​ជម្លោះ និង​អំពើហិង្សានៅ ក្នុងតំបន់មជ្ឈឹមបូព៌ា ដែល​បណ្តាល​ឲ្យ​ជន​ស្លូត​ត្រង់​ជា​ច្រើន​បាត់​បង់​ជីវិត​ ដោយក្នុងនោះក៏មានពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែលផងដែរ»។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​បង្ហាញ​នូវជំនឿយ៉ាងមុតមាំផងដែរថា ប្រទេសជាសមាជិក​ នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​មានតួនាទីសមស្របបំផុត ក្នុងការ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ការ​អត់​ធ្មត់​ខ្ពស់​បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ក្នុងការឈានទៅរកិច្ចព្រមព្រៀងកិច្ចឈប់បាញ់ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការស្វែង រកដំណោះស្រាយដោយសន្តិវិធី, យុត្តិធម៌ និងយូរអង្វែង។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ផងដែរទៅលើភាពចាំបាច់នៃការ ធានា​ដល់ការបញ្ជូនជំនួយមនុស្សធម៌ឲ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់ប្រ​ជាជន​នៅ​ក្នុងតំបន់​ហ្កាហ្សា និងការធានាសុវត្ថិភាព និងការដោះលែង​ចំណាប់​ខ្មាំង​ទាំង​អស់​ឲ្យ​បាន​ឆាប់​បំផុត​ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm