មនុស្សជាង ៥.៦០០នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/10/22 12:30:55 am        605

ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្តមាន បាន​បណ្តាល​ឲ្យ​មាន​សោកនាដកម្ម នៃ​ការ​បាត់បង់ជីវិតមនុស្សជាង ៥.៦០០នាក់ហើយ សម្រាប់ភាគីទាំងសងខាង ខណៈអំពើហិង្សា ដែល​ឆាបឆេះកាន់តែខ្លាំងឡើងៗនេះ បានឈានចូលដល់ថ្ងៃទី១៥ នាថ្ងៃសៅរ៍ (ទី២១ ខែតុលា) នេះ។

យោងតាមទិន្នន័យរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃសុក្រម្សិលមិញ សង្គ្រាម​នេះ​បាន​បណ្តាល​ឲ្យ​ជនជាតិប៉ាឡេស្ទីនស្លាប់ចំនួន ៤,២១៨នាក់ ដោយអ្នកស្លាប់ចំនួន ៤.១៣៧នាក់ នៅ​តំបន់ហ្គាហ្សាស្ទ្រីប និង ៨១នាក់ នៅវ៉េសប៊ែង។

ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដោយដក​ស្រង់​សម្ដី​ពី​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១.៤០០នាក់ បានបាត់បង់ជីវិត នៅ​ខាង​ភាគី​អ៊ីស្រាអែល ក្នុងជម្លោះ នាពេលបច្ចុប្បន្ននេះ។

ជាងនេះ​ទៅទៀត នៅថ្ងៃសុក្រនោះ យោធាអ៊ី​ស្រាអែល​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​យ៉ាង​សន្ធាប់​ទៅ​លើតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស​កាន់​តែ​ច្រើន​។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេបាន​ធ្វើ​ការ​វាយ​ប្រហារ​ចំគោល​ដៅ នៅព្រឹកថ្ងៃនោះ ដោយបានសម្លាប់វិស្វករជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Mahmoud Sabih ដែលទទួលខុសត្រូវលើការអភិវឌ្ឍអាវុធ នៅតំបន់ហ្គាហ្សាស្ទ្រីប។

ពេញ​មួយថ្ងៃសុក្រ ក្រុមហាម៉ាសបានបន្តបាញ់រ៉ុក្កែតសម្ដៅទៅអ៊ីស្រាអែល ដោយធ្វើឲ្យ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស Iron Dome របស់អ៊ីស្រាអែលស្ទាក់ចាប់គ្រាប់មីស៊ីលដែលបាញ់ចូលមក។ បន្ទាប់​មក ស៊ីរ៉ែនផ្ដល់សញ្ញាការវាយឆ្មក់ផ្លូវអាកាស បានបន្លឺឡើងនៅក្នុងទីក្រុង និងទីប្រ​ជុំ​ជន​ជា​ច្រើន​របស់​អ៊ីស្រាអែលមួយចំនួន រួមមានទីក្រុង Sderot, Ashkelon និង Ashdod នា​ពេល​ល្ងាច​។​ នាពេលនេះ មិនទាន់មានព័ត៌មានណាមួយទាក់ទងនឹងការស្លាប់ និងរបួស ដែល​បណ្តាល​មក​ពី​ការ​វាយ​ប្រហារទាំងនេះនៅឡើយទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm