មេដឹកនាំអារ៉ាប់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ខណៈ​ហានិភ័យ​ចំពោះ​តំបន់កើនឡើង

2023/10/22 12:52:25 am        676

បណ្ដាមេដឹកនាំអារ៉ាប់ នៅថ្ងៃសៅរ៍ (ទី២១ ខែតុលា) នេះ បានថ្កោលទោស​ការ​ទម្លាក់​គ្រាប់​បែក​រយៈ​ពេល​ ២សប្តាហ៍របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ហើយ​បាន​ទាមទារ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជាថ្មី ដើម្បីឈានដល់ដំណោះស្រាយសន្តិភាព នៅមជ្ឈិមបូព៌ា ពោល​គឺ​បញ្ចប់​វដ្ត​ចក្រ​នៃ​អំពើ​ហិង្សា​រយៈពេលជាច្រើនទសវត្សរ៍ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ដោយមានព្រះបន្ទូលនៅឯការជួបប្រជុំគ្នាយ៉ាងប្រញាប់ប្រញាល់ ដែលហៅថា កិច្ចប្រជុំ​កំពូល​សន្តិភាព​ទីក្រុងគែរ ព្រះមហាក្សត្រហ្ស៊កដានី Abdullah បានរិះគន់នូវអ្វី ដែលទ្រង់ឲ្យឈ្មោះថា ភាព​ស្ងៀមស្ងាត់ជាសាកលអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ៊ុមព័ទ្ធ ហើយ​បាន​ជំរុញ​ឲ្យ​មានដំណោះស្រាយយុត្តិធម៌ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ដោយបង្ហាញពីសោកសៅរបស់ព្រះអង្គ ចំពោះអំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ស៊ីវិល​ស្លូត​ត្រង់​ក្នុង​តំបន់​ហ្គាហ្សា តំបន់វ៉េសប៊ែង និងដែនដីអ៊ីស្រាអែល ព្រះមហាក្សត្រ Abdullah បានមានព្រះបន្ទូលថា៖ «សារដែលពិភពអារ៉ាប់កំពុងឮនោះ គឺថា ជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន​មិន​សូវ​សំខាន់​ដូច​ពលរដ្ឋ​អ៊ីស្រាអែល​។ ថ្នាក់ដឹកនាំអ៊ីស្រាអែល ត្រូវតែដឹងឲ្យបានច្បាស់ នាពេលនេះ និងលើកចុងក្រោយថា រដ្ឋ​មួយមិនអាចរីកចម្រើនបានទេ ប្រសិន​បើ​ត្រូវ​បាន​បង្កើត​ឡើង​នៅលើ​មូលដ្ឋាន នៃ​ភាព​អយុត្តិធម៌​។ សាររបស់យើងទៅកាន់អ៊ីស្រាអែល គឺថា យើងចង់បាន​អនាគត​ប្រកប​ដោយ​សន្តិភាព និង​សន្តិសុខ ទាំងសម្រាប់អ៊ីស្រាអេល និងប៉ាឡេស្ទីន»។

គួរបញ្ជាក់ដែរថា ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្តមាន បាន​បណ្តាល​ឲ្យ​មាន​សោកនា​ដកម្ម នៃការបាត់បង់ជីវិតមនុស្សជាង ៥.៦០០នាក់ហើយ សម្រាប់ភាគីទាំងសងខាង ខណៈ​អំពើហិង្សា ដែលឆាបឆេះកាន់តែខ្លាំងឡើងៗនេះ បានឈានចូលដល់ថ្ងៃទី១៥ នា​ថ្ងៃ​សៅរ៍​នេះ​៕​

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm