សៀមរាប៖ ប្រជាពលរដ្ឋបានបង្ហាញការសាទរចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរថ្មី ខណៈមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកទស្សនា នៅទីតាំងអាកាសយន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ។
ប្រជាពលរដ្ឋដែលបានមកទស្សនានៅទីព្រលានយន្តហោះថ្មីនេះជាច្រើន បានបង្ហាញការអបអរសាទរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានបង្កើតនូវសមិទ្ធិផលថ្មីនេះឡើងមកនៅលើទឹកដីខេត្តសៀមរាប។
លោក ចែម ឌីណា ភ្ញៀវទេសចរដែលមកទស្សនានៅខេត្តសៀមរាប និងបានចូលទស្សនានៅប្រលានយន្តហោះថ្មីនេះបានលើកឡើងថា លោកពិតជាមានមោទនភាពជាខ្លាំងដែលបានឃើញនូវសមិទ្ធផលដ៏អស្ចារ្យមួយនេះកើតឡើងនៅលើទឹកដីខេត្តសៀមរាប ខណៈសមិទ្ធផលនេះ គឺពិតជាមានផលចំណេញដល់វិស័យទេសចរណ៍ ជាពិសេសពលរដ្ឋដែលរស់នៅខេត្តសៀមរាបផ្ទាល់។ លោកបានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលដែលយកចិត្តទុកដាក់នូវការអភិវឌ្ឍនូវសមិទ្ធិផលថ្មីៗជាច្រើនទៀតនៅកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា អាកាសយន្តអន្តជាតិសៀមរាបអង្គរថ្មី បានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះ។ អាកាសយានដ្ឋានថ្មីនេះ គឺមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដោយចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ ឆ្នាំ៕ ដោយ ៖ ដារា











