វិធានការ​របស់​អង់គ្លេស​លើ​ការ​ធ្វើ​ដំណើរ​របស់​ព័រទុយ​ហ្កាល់​ត្រូវ​បាន​ថ្កោល​ទោស​

2021/06/05 12:17:36 pm        121

អង់គ្លេស៖ អ្នកទេសចរ ឧស្សាហកម្ម​ទេសចរណ៍ និង​អាជ្ញាធរ​ប្រទេស​ព័រទុយហ្កាល់​បាន​ថ្កោល​ទោស ​ចំពោះ​វិធានការ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​ដក​ប្រទេស​ព័រទុយហ្កាល់ ចេញពី​បញ្ជី​គោល​ដៅ​នៃ​ការ​ធ្វើ​ដំណើរ​សុវត្ថិភាព​ ដោយ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​កើន​ឡើង និង​ការប្រែប្រួល​នៃ​មេរោគ​កូ​រ៉ូ​ណា​បម្លែង​ថ្មី​។

ការ​សម្រេច​វិធានការ​លើ​ប្រទេស​ព័រទុយហ្កាល់​ ពី​បៃតង​ទៅ​លឿងទុំ​នៅ​ក្នុង​បញ្ជី​ទិស​ដៅ​ទេសចរណ៍​ របស់​ចក្រភព​អង់គ្លេស​មានន័យថា ​ប្រជាជន​អង់គ្លេស​រាប់​ពាន់​នាក់​ដែល​កំពុង​សម្រាក​វិស្សមកាល​នៅ​ទីនោះ នឹង​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ពេល​ត្រឡប់​មកវិញ​។ វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​អង្គា​រ​សប្ដាហ៍​ក្រោយ​។ លោក Robert Jenrick រដ្ឋមន្ត្រី​រដ្ឋ ទទួលបន្ទុក​ផ្នែក​លំនៅឋាន សហគមន៍ និង​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​អះ​អាង​ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​គឺ​ទាក់ទង​ទៅ​នឹង​ការ​កើន​ឡើង​ នូវ​ករណី​ឆ្លង​នៅ​ប្រទេស​ព័រទុយហ្កាល់​។ លោក Henrique Barros ប្រធាន​ក្រុមប្រឹក្សា​សុខភាព​ជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​រោគរាត​ត្បាត នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ ​Porto បាន​និយាយ​ថា អត្រា​ឆ្លង​នៅ​ប្រទេស​ព័រទុយហ្កាល់​គឺ​ទាប​ជាង​ចក្រភព​អង់គ្លេស​។ ​លោក Tim Hawkins ប្រធាន​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន Manchester Airport Group និយាយ​ថា លោក​ជឿ​ជាក់​ថា ​ការសម្រេច​នេះ​គឺជា​ហេតុផល​នយោបាយ។

អ្នកធ្វើ​វិស្សមកាល​ជន​ជាតិ​អង់គ្លេស Tim Taylor បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល់​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​ពេលនេះ​លោក​ត្រូវ​ប្រញាប់ប្រញាល់​វិលត្រឡប់​ទៅ​​អង់គ្លេស​វិញ មុន​ពេល​វិធាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ដោយ​តម្លៃ​ជើង​ហោះហើរ​កើន​ឡើង​រៀង​រាល់ ​៥នាទី ​ឬ​ ១០​នាទី​ម្ដង​។ ​កាលពី​ខែ​មុន​ប្រទេស​ព័រទុយ​ហ្កាល់គឺជា​គោលដៅ​ទេសចរណ៍​សំខាន់ ​សម្រាប់​អង់គ្លេសដែល​ស្វែងរក​ព្រះអាទិត្យ ហើយ​ជា​គោលដៅ​ទេសចរណ៍​ធំ​តែមួយគត់​នៅ​ក្នុង​បញ្ជី​បៃតង ​របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេសដែល​ត្រូវ​បាន​ប្រកាស​កាលពី​ខែ​មុន​ ក្នុងចំណោម​គោលដៅ​ដែល​អាច​ទៅលេង​បាន ដោយ​មិន​ចាំ​បាច់​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​ពេល​ត្រឡប់មកវិញ​។ វិស័យ​ទេសចរណ៍​គឺជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ច​របស់​ព័រទុយហ្កាល់ ដែល​មាន​ប្រមាណ ១៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm